(មានវីដេអូ) ច្បាស់ហើយពេលនេះ! ទីបំផុតកញ្ញា ចរិយា​ បានចេញមុខបកស្រាយហើយ ដោយរឿងនេះគឺគ្រាន់តែជា

ភ្នំពេញ៖មួយ​រយៈ​ប៉ុន្មាន​ថ្ងៃ​មក​នេះ​មាន​ប្រិយមិត្ត​ជាច្រើន​បានមានការ​តាមដាន​អំពី​ព័ត៌មាន​ទាក់ទង​នឹង​អ្នក​នាង​ធី​-សុវណ្ណ​ថា​ និង​លោក​ផែ​-សុវណ្ណា​រិទ្ធ​ដែលចាប់​តាំង​ពី​ថ្ងៃ​រៀប​មង្គលការ​​របស់អ្នកទាំងពីររួចមកក៏ស្រាប់​តែ​ផ្ទុះ​រឿងនារី​ម្នាក់​ឈ្មោះ​ចរិយា​ បាន​ទូរស័ព្ទ​ទៅកាន់លោក​ហេង​-ឡុង​និង​បានចេញមុខអះអាងថាខ្លួនជាប្រពន្ធរបស់លោក​ផែ​-សុវណ្ណា​រិទ្ធ​​ រហូត​ធ្វើ​ឲ្យ​មានការ​ផ្ទុះ​កក្រើក​ពេញ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​។

ដោយ​ឡែក​កាលពី​យប់ថ្ងៃ​ទី០៦​ខែវិច្ចិកា​ឆ្នាំ​២០១៩​នេះ​​សន្និសីទការសែតបានមានការ​ចាប់​ផ្តើម​រួមគ្នា​ដែលជាការ​ស្នេីរសុំពី​អ្នក​នាងធី​-សុវណ្ណ​ថា​ ទៅកាន់​លោក​ហេង​ ឡុង​ដេីម្បី​តទល់គ្នាដេញដោល​រកការពិត​តែ​បែរអត់មាន​វត្តមាន​របស់​កញ្ញា​ចរិយា​មកទៅវិញ​ដែលធ្វើឲ្យ​មហាជនជាច្រេីន​ជាច្រើន​មានការ​ងឿងឆ្ងល់​ជាខ្លាំង​ចំពោះ​ការ​ខកខាន​នេះ​។

ទន្ទឹម​នឹង​ការ​ខកខាន​ចូល​រួម​សន្និសីទ​កាសែត​​ខាង​លើ​នេះ​ក៏​ត្រូវ​បាន​លោក​ហេង​-ឡុង​ ដែលកាលពី​រាត្រី​យប់​មិញ​នេះ​បានចេញមុខធ្វេីការ​បកស្រាយ​រួចមក​ហេីយ​តែអ្វីគួរឲ្យ​ចាប់​អារម្មណ៍​នោះ​គឺ​មជ្ឈដ្ឋាន​មហាជនចង់អោយម្ចាស់​សាមី​ខ្លួន​ដែលមាន​កញ្ញា​ចរិយា​ជាអ្នក​អះអាង​នោះ​ចេញធ្វេីការ​បកស្រាយ​ដោយ​ផ្ទាល់​តែម្តង​។

គូសរំលឹកថា​កាល​ពី​ម្សិលមិញ​នេះ​ ​អ្នក​នាង​ធី​ សុវណ្ណ​ថា​ បានមាន​ការលើក​ឡើង​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ថា​៖​«ល្ងាចនេះនាងខ្ញុំនិងស្វាមីសម្រេចដាក់ពាក្យប្តឹងឈ្មោះអេង-ចរិយា​ ពីបទបរិហាកេរ្តិ៍ជាសាធារណៈនិងគំរាមកំហែងហែកកេរ្តិ៍ស្នើសុំព្រះរាជ្យអាជ្ញាឃុំខ្លួននិងផ្តន្ទាទោសតាមច្បាប់និងទាមទារជំងឺចិត្ត២០ម៉ឺនដុល្លា»។

ចំណែក​ឯ​លោក​ហេង​-ឡុង​ ក៏​បាន​ចេញ​មុខ​សុំទោស​ដល់​អ្នកនាង​ធី​ សុវណ្ណ​ថា​និង​លោក​ផែ​-សុវណ្ណា​រិទ្ធ​ ផងដែរ​ដោយលោកបាន​មានការ​រៀប​រាប់​នៅ​លេី​ទំព័រ​ហ្វេសបុក​របស់​ខ្លួន​ថា៖​​«ខ្ញុំបាទ​ហេង​-ឡុង​ សូមអភ័យទោសចំពោះប្អូនស្រីធី​-សុវណ្ណថា​និងស្វាមី ដែលបានផ្សាយព័ត៌មាន​ធ្វេីឲ្យប៉ះពាល់​ថ្ងៃរៀបអាពាហ៍ពិពាហ៍អ្នកទាំង២​សូមប្អូននិងស្វាមី​មេត្តាយោគយល់»។

យ៉ាង​ណា​មិញ​នៅ​មុន​នេះ​បន្តិច​កញ្ញា​-ចរិយា​ បានចេញមុខធ្វេីការបកស្រាយហេីយ​តាម​រយៈ​លោក​ហេង​-ឡុង​ហេីយ​ដោយរូបនាង​បានមានការ​រៀប​រាប់​ថា​ មកពីខ្លាចចំពោះ​សុវត្ថិភាព​ផ្ទាល់​ខ្លួន​។បន្ថែម​ទៀត​នោះ​កញ្ញា​ចរិយា​ ក៏បាន​បន្តទៀត​ថា​រឿង​នេះ​មិនមែន​ជា​ការពិតនោះទេ​ដោយ​សារ​តែរូបនាងមានការ​ខកចិត្ត​ចំពោះ​អ្នក​នាង​ធី​ សុវណ្ណ​ថា​ដែលកែប្រែខ្លួនខុសពីមុន​ដូចដែរខ្លួនធ្លាប់បានមានការ​គាំទ្រ​ការ​ពី​កន្លង​ទៅនោះ​ទេីបធ្វេីឲ្យខ្លួនខុសមួយពេលបែបនេះ​៕






%d bloggers like this: