(មានវីដេអូ) ក្តៅៗ!! ទៀតហើយសកម្មភាពក្រុមស្លៀកពាក់សុីវិលចាប់មនុស្សយ៉ាងអនាធិបតេយ្យទាំងថ្ងៃ នៅប្លុកបឹងកក់…

ភ្នំពេញ៖ នៅក្នុងរាជធានីភ្នំពេញក្នុងពេលថ្មីៗនេះគេសង្កេតឃើញថាមានក្រុមស្លៀកពាក់ស៊ីវិល ដើរចាប់មនុស្សយ៉ាងអនាធិបតេយ្យនៅតាមទីសាធារណៈ ដែលបង្កឱ្យមានការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋហើយការចាប់នោះមិនដឹងថា ជាករណីអ្វីហើយពួកក្រុមដែលស្លៀកពាក់ស៊ីវិលនោះមិនដឹងថាជាក្រុមមកពីអង្គភាពណាឡើយ ។

តែពួកគេបានធ្វើសកម្មភាពចាប់មនុស្សប្រតាយប្រតប់យ៉ាងអាណាធិបតេយ្យនៅតាមផ្លូវ ជាពិសេសនៅម្ដុំបឹងកក់ធ្វើឲ្យប្រជាពលរដ្ឋមានការមិនពេញចិត្តជាខ្លាំង នឹងបានប្រតិកម្មទៅនឹងទង្វើរបស់ក្រុមសៀមរាបពាក់ស៊ីវិលបែបនេះ ហើយក៏មានបណ្ដាញព័ត៌មានជាច្រើនបានចុះផ្សាយផងដែរ ។

យ៉ាងណាមិញ នៅមុននេះបន្តិចមានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា មនុស្សចាស់ បានបង្ហោះវីដេអូអមជាមួយនឹងការសរសេររៀបរាប់ថា “នេះជារូបភាពដែលប្រជាពលរដ្ឋខ្មែរផ្ញើមកក្រុមការងារ ដែលឃើញកម្លាំងស៊ីវិលធ្វើការចាប់យុវជនម្នាក់ដែលគាត់កំពុងតែជិះម៉ូតូទៅធ្វើការ។ សូមលោកស្នងការរាជធានីភ្នំពេញមេត្តាត្រួតពិនិត្យនៅតំបន់អភិវឌ្ឍបឹងកក់ផង។សូមជួយshare ផងដើម្បីដល់ស្នងការរាជធានីភ្នំពេញ”។

យ៉ាងណាមិញយើងមិនទាន់ដឹងច្បាស់អំពីករណី ដូចដែលគណនេយ្យហ្វេសប៊ុកខាងលើបានបង្ហោះរៀបរាប់នៅឡើយទេ៕ សូមទស្សនាវីដេអូខាងក្រោម៖








ប្រភព៖ មនុស្ សចាស់

%d bloggers like this: