លក់មុខជាតិណាស់! ស្ត្រីជនជាតិម៉ាឡេស៊ីម្នាក់បានចាញ់បោកជនខិលខូចដែលបន្លំខ្លួនជាម្ចាស់សណ្ឋាគារម្នាក់នៅក្នុងខេត្តសៀមរាម អស់ប្រាក់ចំនួន…

ស្ត្រីជនជាតិម៉ាឡេស៊ីម្នាក់បានចាញ់បោកជនខិលខូចដែលបន្លំខ្លួនជាម្ចាស់សណ្ឋាគារម្នាក់នៅក្នុងខេត្តសៀមរាម និងខាតបង់អស់ប្រាក់ចំនួន RM ១ ២៧៤(៣១០ ដុល្លារអាមេរិក)។ ស្ត្រីជនរងគ្រោះបានរៀបរាប់អំពីវិធីបោកប្រាស់នេះថា នៅលើបណ្តាញសង្គមFacebookគាត់បានស្គាល់ក្រុមភ្នាក់ងារទេសចរណ៍ក្លែងក្លាយមួយដែលបានផ្តល់ជូនកញ្ចប់ទេសចរណ៍ក្នុងតម្លៃពិសេសមួយមកកាន់ប្រទេសកម្ពុជា ដែលមានទាំងការស្នាក់នៅធ្វើដំណើរកំសាន្តនិងអាហារមួយចំនួនផងក្នុងតម្លៃត្រឹមតែ៣១០​ដុល្លារប៉ុណ្ណោះ។

ភ្នាក់ងារទេសចរណ៍ក្លែងក្លាយបាននាំស្រ្តីជនរងគ្រោះឲ្យស្គាល់បុរសម្នាក់ ដែលមានគណនីបណ្តាញសង្គមថាMr.Arielតំណាងឲ្យសណ្ឋាគារAnchor.Orchid.Hotelក្នុងខេត្តសៀមរាប។ Mr.Arielបានតម្រូវឲ្យស្រ្តីជនរងគ្រោះផ្ញើរប្រាក់មកមុន ដើម្បីធ្វើការកក់កញ្ចប់ទេសចរណ៍ខាងលើ ហើយដំណើរការនៃការផ្ញើរលុយភស្តុតាងទទួលលុយទីតាំងសណ្ឋាគារមធ្យោបាយធ្វើដំណើរ និងសេវាកម្មផ្សេងត្រូវបានបង្ហាញជូនតាមបណ្តាញសង្គមដូចមែនទែនអីចឹង។

យ៉ាងណាក្តីក្រោយផ្ញើលុយរួចស្រ្តីរងគ្រោះមិនទទួលបានលិខិតបញ្ជាក់ពីខាងសណ្ឋាគារថា គាត់ត្រូវស្នាក់នៅក្នុងបន្ទប់ណាមួយនិងរយៈពេលច្បាស់លាស់នៃការស្នាក់នៅឡើយ។ ជាច្រើនថ្ងៃក្រោយមកស្រ្តីរងគ្រោះមិនអាចទាក់ទាងជាមួយនិង Mr. Arielបានទៀតឡើយ ហើយពេលនោះហើយទើបគាត់ដឹងច្បាស់ថាគាត់ចាញ់បោកគេ។

សូមបញ្ជាក់ជូនថាករណីខាងលើនេះគឺជាការៀបចំរបស់ជនខិលខូចដែលមានជំនាញខ្ពស់នៅម៉ាឡេស៊ី ដែលបានប្រើប្រាស់ឈ្មោះសណ្ឋាគារនៅក្នុងខេត្តសៀមរាបមកប្រើប្រាស់ដើម្បីទាក់ទាញអ្នកដែលចង់មកទស្សនាប្រាសាទអង្គរវត្ត តែវាមិនមែនជាផែនការបោកប្រាស់របស់សណ្ឋាគារក្នុងខេត្តសៀមរាបនោះទេ៕






%d bloggers like this: