ស៊ែរ១ចូលរួមកាត់បន្ថយថង់ប្លាស្ទិចទាំងអស់គ្នា!! នី មុន្នីនាថ ថតរូបផ្សព្វផ្សាយពីផលប៉ះពាល់របស់ថង់ផ្លាស្ទិក និងបាននិយាយយ៉ាងចាក់ដោតថា…

ស្របពេលដែលពិភពលោកកំពុងព្រួយបារម្ភពីបញ្ហាកាកសំណល់ផ្លាស្ទិកដែលកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ក៏មានតារាទូទាំងពិភពលោកបានចាប់ផ្តើមយុទ្ធនាការផ្សព្វផ្សាយទាក់ទងនឹងផលប៉ះពាល់នៃការប្រើថង់ផ្លាស្ទិកផងដែរ។ យ៉ាងណាមិញថ្មីៗនេះតារាសម្ដែងពូកែខាងដើរតួកម្សត់រហូតទស្សនិកជនដាក់រហស្សនាមថាតារាទឹកភ្នែកកញ្ញា នី មុន្នីនាថ ក៏បានចូលរួមផ្សព្វផ្សាយការកាត់បន្ថយ និងលុបបំបាត់ការប្រើប្រាស់ផ្លាស្ទិក ដោយកញ្ញាបានថតរូបបង្ហាញពីសកម្មភាពថង់ផ្លាស្ទិកជាផលប៉ះពាល់ធ្ងន់ធ្ងរដល់ពិភពលោក ជាអន្ទាក់សម្លាប់និងកាត់អាយុសត្វពាហនៈសត្វសមុទ្រជាដើម។

ដោយកញ្ញា នី មុន្នីនាថបានសរសេររៀបរាប់ថា៖(តើអ្នកដឹងទេរាល់ថ្ងៃសម្រាមជាថង់ប្លាស្ទិច កំពុងតែបំផ្លាញបរិស្ថានយ៉ាងសកម្ម មិនថាក្នុងប្រទេសកម្ពុជាក៏ដូចជាពិភពលោក?តើប្លាស្ទិចកំពុងបំផ្លាញប្រទេសអ្នកបានកំរិតណាទៅហើយ?យើងតែងតែឆ្ងល់ពីបម្រែបម្រួលអាកាសធាតុ ឬដូចជាអត្រាការស្រាប់របស់មនុស្សក៏ដូចជាសត្វពាហនៈ ឬសត្វសមុទ្រជាដើមថាហេតុអ្វីខុសពីសម័យមុនដែលពួកគេមានអាយុវែងៗនិងមិនសូវមានជំងឺឈឺថ្កាត់ហើយអាយុខ្លីដូចបច្ចុប្បន្ន?ដឹងថាហេតុអ្វីទេ?យើងតែងតែសប្បាយរីករាយដែលប្រទេសជាតិមានការរីកចម្រើនស្ទើរគ្រប់វិស័យ តែយើងក៏ភ្លេចគិតថាការរស់នៅក្នុងសម័យបច្ចេកវិទ្យាទំនើបក៏បានបង្កើតជាផលអវិជ្ជមានផងដែរ។

ជាក់ស្តែងសម្រាមប្លាស្ទិចដែលយើងបានប្រើប្រាស់រួចរាល់ត្រូវបានបំលែងជាជាតិពុល ក៏ដូចជាអន្ទាក់សម្លាប់និងកាត់អាយុសត្វពាហនៈសត្វសមុទ្រក៏ដូចជាមនុស្សជាតិដូចគ្នា។ សម្រាមក៏ដូចជាថង់ប្លាស្ទិចគឺពិតជាស្អុយហើយគួរឲ្យខ្ពើមរអើមមែនតែមនុស្សដែលបោះសម្រាមចោលផ្តេសផ្តាសមិនត្រឹមត្រូវទើបគួរឲ្យខ្ពើមរអើមជាងសម្រាមទៅទៀត។ ចូលរួមកាត់បន្ថយថង់ប្លាស្ទិចក៏ដូចជាសម្រាមនានាដោយដាក់សម្រាមក្នុងធុងសម្រាម)៕




%d bloggers like this: