Man Utd ប្រើពេល២០នាទីចុងក្រោយវាយបកយកឈ្នះ Newcastle

Manchester United បានវាយបកយកឈ្នះ Newcastle តាំងពីត្រូវគេនាំមុខ០-២ រហូតឈ្នះ ៣-២ វិញដោយប្រើពេលត្រឹម២០នាទីចុងក្រោយ។

ការប្រកួតសប្ដាហ៍ទី៨ក្រុមបិសាចក្រហមត្រូវភ្ញៀវនាំមុខ២គ្រាប់មុនស៊ុតបញ្ចូលទីដោយ Kenedy នៅនាទី៧ និង Muto នៅនាទី១០។ យ៉ាងណានៅនាទី៧០ ខ្សែបម្រើ Mata ថែមបាន១គ្រាប់វិញ មុនពេល Martial តាមស្មើនៅ៦នាទីបន្ទាប់។

នៅចុងម៉ោងនាទី៩០ Sánchez ដែលប្ដួរចូលជំនួស Rashford នៅពាក់កណ្ដាលវគ្គទីពីរនោះបានក្លាយជាវីរបុរសរកគ្រាប់ជ័យជម្នះឲ្យ  Man ​United ។ ឆ្លងកាត់ជ័យជម្នះនេះ United បានឡើងចំណាត់ថ្នាក់ពីលេខ១០កាលពីសប្ដាហ៍មុនទៅលេខ៨វិញនៅក្នុងតារាង។ការយកឈ្នះនេះបានជួយបន្ថយសម្ពាធលោក Mourinho ដែលកំពុងក្ដៅកៅអី៕

Leave a Reply

%d bloggers like this: