ជួយស៊ែរបន្តផង ! ក្រសួងសុខាភិបាលហាមមិនឲ្យ​បរិភោគ​ត្រី​ទាំង​៣​ប្រភេទនេះ​ ព្រោះដើម្បី​ជៀសវាងការ​កើត​ជម្ងឺ​មហារីក​ថ្លើម…

ភ្នំពេញ៖ កាលពីថ្ងៃទី០៥ខែវិច្ឆិកាឆ្នាំ២០១៩នេះក្នុង​កិច្ចប្រជុំ​បូក​សរុប​បញ្ចប់ស្តីពី​គម្រោងសិក្សា​ស្រាវជ្រាវ​ផ​ល​ប៉ះពាល់​លើ​សុខភា​ព​លើ​ជំងឺ​ព្រូន​​ថ្លើម​នៅ​ប្រទេស​កម្ពុជានិង​ប្​រទេស​វៀតណាម​។លោក​វេជ្ជបណ្ឌិត ហ៊ុយ រ៉េ​កុល ប្រធាន​មជ្ឈមណ្ឌល​​ជាតិប្រយុទ្ធនិង​ជំងឺគ្រុនចា​ញ់ប៉ារ៉ាស៊ីត​សាស្ត្រនិង​បាណក​សាស្ត្រ​បាន​អំពាវនាវ​ពលរដ្ឋ​ទាំងអស់ថា៖ សូម​កុំ​ទទួលទាន​សាច់​ត្រី​ចំនួន​៣​ប្រភេទនេះ​ដើម្បី​ជៀសវាង​កើត​ជំងឺ​មហារីក​ថ្លើម។ត្រីទាំង៣ប្រភេ​ទនោះមានដូចជា៖ ត្រី​ស្រកា​ក្តាម,​ត្រី​អង្កត់​ប្រាក់និង​ត្រី​អាចម៍កុកដែលត្រីទាំង៣​ប្រភេទនេះអាច​កើតមាន​ជាជំងឺព្រូនថ្លើមដែល​ទុកយូរបង្កជាជំ​ងឺម​ហារីកថ្លើម។



ដើម្បីការពារមិន​ឲ្យ​ឆ្លង​ជំងឺ​ព្រូន​ថ្លើម​យើងគួរគួរ​ចំអិ​ន​អោយបានឆ្អិន​ល្អព្រោះ​​ប្រភេទ​ត្រី​ទឹកសាប​តូចៗ​ខ្លះអា​ច​មាន​ផ្ទុក​ពង​ព្រូន​ថ្លើម​។ព្រូន​ថ្លើម (Opisthorchis viverrini)ជា​ប្រភេទ​ព្រូនសំប៉ែត(Trematode)ដែល​អាច​ឆ្លង​មក​មនុស្ស​តាមរយៈ​ការបរិភោគ​ត្រី​ទឹកសាប​ប្រភេទ​តូចៗ​ខ្លះ​មាន​ផ្ទុក​ពង​ព្រូន​ថ្លើមដែល​មិនបាន​ចម្អិន​ឲ្យ​បាន​ឆ្អិន​ល្អឬ​ឆៅ​។ ​ព្រូន​ថ្លើម​អាច​នឹង​បង្ក​ផលវិបាក​ចម្បងគឺ​មហារីក​ថ្លើម ​ជាពិសេស​គឺ​មហារីក​ថង់ទឹកប្រមាត់ (Cholangiocarcinoma)​៕


%d bloggers like this: