ចូលរួមអបអរសាទរផង! ប្អូនប្រុស ទុយ សុខដុង ការដៃពិការជើងនោះ ពេលនេះបានទទួលអាហារូបករណ៍សិក្សាផ្នែក IT នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ​ហើយ…

បងប្អូននៅចាំបានយុវជនពិការដៃ ពិការជើង ទុយ សុខដុង មិនបោះបង់ការសិក្សានៅតែខិតខំប្រឹងមកប្រលងបាក់ឌុបឆ្នាំ២០១៩ និងប្រលងជាប់និទ្ទេសD ព្រមទាំងទទួលបានការលើកទឹកចិត្តពីថ្នាក់ដឹកនាំនោះ ពេលនេះយុវជនមកពីខេត្តកំពង់ធំរូបនេះទទួលបានអាហារូបករណ៍សិក្សាផ្នែកIT នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ​។​

យោងតាមការបង្ហោះរបស់Bright And Noble Group – RUPP បានឲ្យដឹងថា៖(សូមស្វាគមន៍ប្អូនប្រុស​ ទុយ​ សុខដុង​ សិក្សាមុខវិជ្ជាព័ត៌មានវិទ្យា​សាកលវិទ្យាល័យភូមិន្ទភ្នំពេញ​(អាហារូបករណ៍)​។ ដោយការយកទុកដាក់របស់គណៈគ្រប់គ្រងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ​ ក្រុមនិស្សិតស្ម័គ្រចិត្តណែនាំ(BANG)ម្នាក់នឹងជួយប្រឹក្សា​និងណែនាំ​ ជាពិសេសលេីការសិក្សាព័ត៌មានវិទ្យាដល់ប្អូនប្រុស​ ទុយ​ សុខដុង​ ជាប់ជាប្រចាំតែម្តង)។

មហាជនជាច្រើនបានសម្តែងក្តីអបអរសាទរ ដោយសង្ឃឹមថារូបគាត់នឹងនៅតែខិតខំសិក្សាធ្វើជាគំរូដល់បងប្អូនដទៃទៀត ជាពិសេសបងប្អូនដែលពិការឲ្យមានកម្លាំងចិត្តឲ្យខិតខំប្រឹងប្រែងរហូតជោគជ័យដូចជារូបគាត់៕ ប្រភព៖ Bright And Noble Group– RUPP។







%d bloggers like this: