ជួយស៊ែរឲ្យបានដឹងទាំងអស់គ្នាផង ! ឥទ្ធិពលទៅជាព្យុះទី២៤ឈ្មោះ(ណាគ្រី) នឹងបោកបក់ចូលមកដល់កម្ពុជាយើងនៅថ្ងៃទី…….

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយមស្ដីពីស្ថានភាពអាកាសធាតុបានឲ្យដឹងថា៖ ចាប់ពីថ្ងៃទី០៧ដល់ថ្ងៃទី១៣ ខែវិច្ឆិកាឆ្នាំ ២០១៩នេះសម្ពាធទាបសកម្មដែលស្ថិតក្បែរប្រទេសវៀតណាមអស់រយៈពេលពីរទៅបីថ្ងៃមកហើយបានបង្កើតឥទ្ធិពលទៅជាវិសម្ពាធ(TD)បច្ចុប្បន្នកើនឥទ្ធិពលទៅជាព្យុះទី២៤ឈ្មោះ(ណាគ្រី)ដែលជាឈ្មោះរបស់កម្ពុជាយើងបានដាក់។ព្យុះនេះនិងបក់ចូលប្រទេសវៀតណាមនៅចំណុចលើខេត្តញ៉ាត្រាងនៅយប់ថ្ងៃទី៩ឆ្លងចូលថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០១៩។



ព្យុះនេះនឹងថមថយឥទ្ធិពលជាបន្តបន្ទាប់រួចចូលមក ដល់កម្ពុជាយើងក្នុងកម្រិតសម្ពាធទាប នៅថ្ងៃទី១០ឆ្លងចូលថ្ងៃទី១១ខែវិច្ឆិកា។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ១-ចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី១៣ខែវិច្ឆិកាបណ្ដាខេត្តក្រុងនានា នៅភាគខាងក្រោមនិងតំបន់មាត់សមុទ្រនិងអាចមានភ្លៀងតិចតួច។ ២-ចាប់ពីថ្ងៃទី៧ដល់៩ខែវិច្ឆិកាបណ្ដាលខេត្តនៅភូមិភាគខាងជើងនិងខ្ពង់រាបឦសាននឹងអាចមានភ្លៀងតិចតួច បន្ទាប់មកនៅថ្ងៃទី១០ដល់១១ខែវិច្ឆិកានឹងអាចមានភ្លៀងតិចទៅមធ្យម។


%d bloggers like this: