ពិតជាងាយៗចឹងសោះ!! វិធីបំបាត់មុនខ្នងដែលមានប្រសិទ្ទភាពបំផុត មិនសាកមិនដឹង…

តើអ្នកកំពុងមានបញ្ហាមុនខ្នងមែនទេ???តោះសាកល្បងវីធីខាងក្រោម៖

១.ប្រេងអូលីវ៖
ប្រេងអូលីវត្រូវបានគេទទួលស្គាល់ថា ជាប្រេងធម្មជាតិដែលមានអត្ថប្រយោជន៍ច្រើនចំពោះសុខភាព។ វាអាចព្យាបាលមុន ហើយក៏អាចកាត់បន្ថយស្នាមអុជខ្មៅផងដែរ។ យកក្រណាត់ស្អាតរឺសំលីជ្រលក់ចូលទៅក្នុងប្រេងអូលីវរួច ហើយយកវាទៅដុសនៅលើខ្នងរបស់អ្នក។ បន្ទាប់ពីអ្នកដុសវាសព្វកន្លែងដែលមានមុនហើយ ទុកវាចោល៥នាទីសឹមលាងចេញជាមួយទឹកធម្មតា ហើយជូតអោយស្ងួត។​ ធ្វើតាមវិធីនេះជារៀងរាល់យប់មុនពេលងូតទឹករហួតទាល់តែស្នាមអុជខ្មៅ,​ស្នាមមុននិងមុនលែងមានរូបរាង។

២.ក្រូចឆ្មារ៖

ក្រូចឆ្មារសំបូរទៅដោយផូស្វរ័.វីតាមីនB.និងCដែលអាចជួយកាត់បន្ថយស្នាមអុជខ្មៅនិងស្នាមមុន។ វាមិនត្រឹមតែអាចបំបាត់មុននៅលើផ្ទៃមុខប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចបំបាត់មុនខ្នងផងដែរ។​ ច្របាច់ក្រូចឆ្មារមួយចំហៀងយកទឹកលាយជាមួយទឹកធម្មតាបន្តិច។​ បន្ទាប់មកលាបវាអោយសព្វទៅលើមុនខ្នង ទុកចោល១៥-២០នាទីរហូតទាល់តែស្ងួត។​ បន្ទាប់មកលាងខ្នងរបស់អ្នកជាមួយទឹកក្តៅឧណ្ហៗ។ ធ្វើតាមវិធីនេះយ៉ាងហោចណាស់៣ដងក្នុងមួយសប្តាហ៍រហូតទាល់តែអ្នកឃើញពីលទ្ធផល។

៣.អង្ករ៖

អង្ករមានប្រសិទ្ធភាពខ្ពស់ណាស់ក្នុងការព្យាបាលមុនខ្នង។ ដើម្បីធ្វើស្រ្កាប់អង្ករ អ្នកត្រូវយកអង្ករកិនទាល់តែម៉ដ្ធទៅជាម្សៅ។បន្ទាប់មក,លាយម្សៅអង្ករជាមួយទឹកក្រូចឆ្មារហើយដុសទៅលើខ្នងរបស់អ្នក។ អនុវត្តន៍វិធីនេះយ៉ាងហោចណាស់ ២សប្តាហ៍ម្តង រហូតទាល់តែអ្នកទទួលលទ្ធផល។

%d bloggers like this: