(មានវីដេអូ) ហួសចិត្តណាស់ ! ឡានដឹកប្រេងសាំង ជួបគ្រោះថ្នាក់ចរាចរណ៍ មនុស្សម្នាចូល​ទៅ​កើប​យក​ប្រេងទាំងមិនខ្លាចគ្រោះថ្នាក់ទាល់តែសោះ….

ស្រុកព្រៃនប់​៖ នៅថ្ងៃទី០២ខែវិច្ឆិកាឆ្នាំ២០១៩ កាលពីវេលាមុននេះបន្តិចមានការចែករំលែកនៅលើបណ្តាញសង្គមនូវសកម្មភាពដែលមិនគួរឲ្យកើតមាន ដោយបងប្អូនប្រជាពលរដ្ឋមួយចំនួនបានឆ្លៀតឱកាសទៅកើប​យក​​ប្រេង ខណៈដែលរថយន្តដឹកប្រេងបានជួបគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ។ ហេតុការណ៍នេះបានកើតឡើងស្ថិតនៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។


ជាក់ស្ដែងមានមហាជននៅលើបណ្តាញសង្គមបានសម្តែងការហួសចិត្តជាខ្លាំងចំពោះសកម្មភាពរបស់បងប្អូនប្រជាពលរដ្ឋដោយលើកឡើងថានេះមិនមែនត្រឹមតែជាគំរូអាក្រក់ក្នុងសង្គមទេ ថែមទាំងអាចមានហានិភ័យខ្ពស់ ព្រោះករណីចូល​ទៅ​កើប​យក​ប្រេង ក្នុង​ករណី​មាន​រថយន្ត​ដឹកប្រេង​មានគ្រោះថ្នាក់នេះ អាចបង្កឲ្យមានភ្លើងឆាបឆេះរងគ្រោះដល់អាយុជីវិតថែមទៀតផង៕










%d bloggers like this: