អុញនោះ! បែកធ្លាយនាយកប្រតិបត្តិHuawei ក៍ប្រើផលិតផលiPadរបស់ក្រុមហ៊ុនAppleដែរ…(មានវីដេអូ)

បរទេស៖ ថ្មីៗនេះមានការភ្ញាក់ផ្អើលមួយដោយគេប្រទះឃើញថា នាយកប្រតិបត្តិក្រុមហ៊ុនយក្សHuawei លោកRen Zhengfeiបានប្រើផលិតផលiPadរបស់ក្រុមហ៊ុនAppleអំឡុងពេលគាត់កំពុងឆែកអីវ៉ាន់នៅឯព្រលានយន្ដហោះ។ រូបភាពនោះត្រូវបានចែកចាយយ៉ាងទូលំទូលាយនៅលើបណ្តាញសង្គមចិន ព្រោះថានរណាក៏គេដឹងដែរថាHuaweiគឺជាគូប្រជែងធំបំផុតមួយរបស់Apple ហើយក្រុមហ៊ុនយក្សចិនមួយនេះក៏មានឧបករណ៍ចល័តMediaPads ដែលដូចគ្នានឹងiPadរបស់ក្រុមហ៊ុនអាមេរិកនេះផងដែរ។

បើយោងតាមSCMPបានឱ្យដឹងថាលោកZhengfei បាននិយាយដោយបើកចំហអំពីភាពស្និទ្ធស្នាលរបស់ក្រុមគ្រួសាររបស់គាត់ចំពោះផលិតផល Apple ។ ដោយគាត់និយាយថា(កូនៗរបស់គាត់ចូលចិត្តប្រើផលិតផលAppleជាងHuawei) ហើយបន្ថែមថាគាត់តែងតែទិញផលិតផល Appleឱ្យកូនៗរបស់គាត់ ហើយគាត់មិនដែលគិតថាជាមេHuaweiគួរតែងប់ជាមួយផលិតផលរបស់Huaweiនោះទេ។ ម៉្យាងទៀតសូម្បីតែប្រធានមន្រ្តីហិរញ្ញវត្ថុអ្នកស្រីMeng Wanzhou ក៏ប្រើiPhone,iPad និងMacBookនៅពេលដែលគាត់ត្រូវបានគេចាប់ខ្លួននៅឯកាណាដា។

លោកRen Zhengfei ក៏បានប្រាប់ទៅទីភ្នាក់ងារព័ត៌មានBloomberg ថា(Apple គឺជាក្រុមហ៊ុនឈានមុខគេលើពិភពលោក។ ប្រសិនបើគ្មានAppleទេនោះនឹងមិនមានអ៊ិនធឺណេតចល័តទេ។ ប្រសិនបើគ្មានក្រុមហ៊ុនAppleជួយបង្ហាញពិភពលោកដល់យើងទេ យើងនឹងមិនបានឃើញភាពស្រស់ស្អាតនៃពិភពលោកនេះទេ។ Appleគឺជាគ្រូរបស់ខ្ញុំវាកំពុងជឿនលឿននៅចំពោះមុខយើង។ ក្នុងនាមជាសិស្សហេតុអ្វីខ្ញុំគួរប្រឆាំងគ្រូរបស់ខ្ញុំ?ខ្ញុំនឹងមិនធ្វើដូច្នេះទេ)៕​ប្រភព៖Khmer Note


%d bloggers like this: