ពិតឬទេ? ស្ដេចប្រដាល់ ប៊ូ​ ខាវ​ មានឈាមជ័រជាខ្មែរ!! ស្រាប់តែ ប៊ូ​ ខាវបានបញ្ជាក់អោយដឹងថាការពិតទៅរូបគេ…(មានវីដេអូ)

ភ្នំពេញ៖ មហាជនជាច្រើនបានជ្រាបនឹងដឹងហើយថាកាលពី​ម្សិលមិញ​នេះ​ ស្ថានីយទូរទស្សន៍​ Town Full HD TV​ បានបង្កើត​ព្រឹត្តិការណ៍ដ៏​កក្រើក​នៃការប្រកួតប្រដាល់កំរិតពិភពលោក ម៉ាសហ្វៃ គុណខ្មែរ​(MAS Fight Kun Khmer)​ ដោយ​មានការ​អញ្ជើញ​ចូលរួម​ប្រកួតពី​សំណាក់​កីឡាករ​ប្រដាល់​ ខ្មែរ​ និង​បរទេស​ជា​ច្រើន​រូប​។

សូមបញ្ជាក់ផងដែរថា ចំពោះ​ព្រឹត្តិការណ៍​ប្រកួតនៅក្នុងកម្មវិធីប្រដាល់សេរីពិភពលោក​ ​Mas Fight Cambodia​ គឺមានចំនួន១០គូ ដែលក្នុងនោះមានគូខ្មែរប្រកួតជាមួយខ្មែរ ៣គូ និងគូខ្មែរប្រកួតជាមួយបរទេសនិងបរទេសជាមួយបរទេសមានចំនួន ៧គូ។​

ចំពោះ​ការ​ប្រកួតនេះ​ មានតែ​១ទឹកទេ​និងមាន​រយៈពេល​៩នាទី​ ចំណែក​ឯ​អាជ្ញាកណ្ដាល​វិញគឺមានតែ​១រូបទេ​ ដោយមិនមានគណ:កម្មការដាក់ពិន្ទុ ប្រសិនបើការប្រកួតផ្តួលដៃគូឲ្យសុំចុះចាញ់ ឬសន្លប់មិនបានទេមានន័យថាលទ្ធផលស្មើគ្នា។

យ៉ាងណាមិញ ចំពោះ​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ​ក៏មាន​វត្តមាន​ស្តេច​ប្រដាល់​ថៃ​ ប៊ូ​ ខាវ​ ចូលរួម​ប្រកួត​ផងដែរ​ដែលជា​ការ​ប៉ះ​គ្នា​ជាមួយ​ កីឡាករមកពីប្រទេស​ហូឡង់​ Chris Ngimb​i ចំណែក​ឯ​លទ្ធផល​នោះ​ស្តេច​ប្រដាល់​ថៃ​ ប៊ូ​ ខាវ​ បាន​យកឈ្នះ​ដៃគូរបស់ខ្លួន​Chris Ngimb​i​ ដោយ​បាន​វាយ​សន្លប់​នៅនាទី​ទី៤និង​១១​វិនាទី។

ទន្ទឹមនឹងនេះបេីយោងតាម​ប្រភព​ព័ត៌មាន​ពី​អង្គ​ភាព​ យុវជន​ជំនាន់​ថ្មី​បាន​ឲ្យ​ដឹង​ថា ​៖​(ប៊ូ​ ខាវបានបញ្ជាក់អោយដឹងថាការពិតទៅរូបគេមិនសូវច្បាស់ថាខ្លួនគេមានឈាមជ័រជាខ្មែររឺអត់ទេ តែរូបគេបានកើតនៅលើទឹកដីខេត្តសុរិន្ទដែលជាអតីតខេត្តខ្មែរដែលបារាំងកាត់អោយទៅថៃ​។

ខ្ញុំកើតនៅក្នុងខេត្តសុរិន្ទ តែសាវត្តាយ៉ាងណានោះខ្ញុំមិនសូវច្បាស់ទេ។ ខ្ញុំកើតនៅលើកទឹកដីអតីតរបស់ខ្មែរមែន តែពេលដែលខ្ញុំដឹងក្តីមក​ វាក្លាយទៅជាប្រទេសថៃហើយ ដូចនេះខ្ញុំមិនច្បាស់នោះទេ​ នេះជាការបញ្ជាក់របស់ស្តេចប្រដាល់ប្រទេសថៃ)។ប្រសិនបងប្អូនចង់ជ្រាប់ច្បាស់សូមទស្សនាវីដេអូនៅខាងក្រោមៈ





%d bloggers like this: