គូស្នេហ៍ភេទដូចគ្នា! តស៊ូកាន់ដៃគ្នារយៈពេល៦ឆ្នាំ ឆ្លងកាត់ឧបសគ្គជាច្រើនជាពិសេសសំពាធពីមជ្ឍដ្ឋាននានា រហូតដល់បានជោគជ័យសល់លុយ ផ្ទះ ក្រុមហ៊ុនដោយខ្លួន…

មួយរយៈចុងក្រោយនេះឃើញមានសំបូរគូស្នេហ៍ដែលស្រលាញ់ភេទដូចគ្នាធ្វើអោយអ្នកលេងហ្វេសប៊ុកជាច្រើនចាប់អារម្មណ៍យ៉ាងទៅលើអ្នកស្រលាញ់ដូចគ្នា។ ជាស្តែងតាមតាមរយៈគណនេយ្យហ្វេសបុកឈ្មោះថាZaa Moly បានចែករំលែករឿងរ៉ាវប្រវត្តិស្នេហ៍គូស្នេហ៍ភេទដូចគ្នា(ស្រីស្រលាញ់ស្រី)ដែលតស៊ូកាន់ដៃគ្នារយៈពេល៦ឆ្នាំ ឆ្លងកាត់ឧបសគ្គជាច្រើនជាពិសេសសំពាធពីមជ្ឍដ្ឋាននានារហូតដល់បានជោគជ័យសល់លុយ ផ្ទះ ក្រុមហ៊ុនដោយខ្លួន។

ម្ចាស់គណនេយ្យខាងលើបានរៀបរ៉ាប់យ៉ាងដូច្នេះថា ៖អ្នកណាថាស្រីនិងស្រីស្រលាញ់គ្នាគ្មានអនាគត? អ្នកណាខ្លះដែលមេីលងាយស្រីនិងស្រីស្រលាញ់គ្នា?មនុស្សគ្រប់គ្នានិយាយថាស្នេហាពួកខ្ញុំគ្រាន់តែជាការបោកប្រាស់គ្នា ប៉ុន្តែខ្ញុំចង់ប្រាប់វិញថា ខ្ញុំគ្មានអ្វីអោយគាត់បោក ហើយគាត់ក៏គ្មានអ្វីអោយខ្ញុំបោកដូចគ្នា ។មនុស្សជាច្រើននៅជុំវិញខ្លួនខ្ញុំតែងតែយល់ថាខ្ញុំជ្រើសរេីសផ្លូវខុស ហើយហាមឃាត់ក្តីស្រលាញ់មួយនេះក្នុងនោះមានគំនាបពីគ្រួសារ មិត្តភក្តិ បងប្អូន អ្នកជុំវិញខ្លួន តែវាមិនបានធ្វើអោយពួកយើងចុះចាញ់ វាកាន់តែធ្វេីអោយយេីងខំប្រឹង តស៊ូដេីម្បីបង្ហាញនូវក្តីស្រលាញ់ពិតដែរមនុស្សប្រុសស្រីជាគូរមួយចំនួនមិនអាចធ្វើបាន។

ក្តីស្រលាញ់មិនចាំបាច់តែប្រុសនិងស្រីទេដែអាចរស់នៅជាមួយគ្នាបាន ព្រោះប្តីប្រពន្ធគូរខ្លះការហេីយមិនចុះសំរុងលែងលះគ្នាក៏មាន បើស្នេហាកើតចេញពីបេះដូងពិត ទោះក្នុងលក្ខខ័ណ្ឌណាវាមិនមែនជាកំហុស កំហុសមានចំពោះតែមនុស្សដែរមិនអោយតំលៃស្នេហាទេ។ ទោះបីរយៈពេលជិត6ឆ្នាំមកនេះមានរឿងជាច្រើនកើតឡើងទាំងអាក្រក់ និងល្អ (បេីរៀបរាប់អាចមានអ្នកយំ ព្រោះផ្លូវស្នេហាខ្ញុំមិនស្រួលដេីរដូចគេ) គាត់តែងតែកាន់ដៃនាំខ្ញុំមកគោលដៅដែរពួកយើងដៅទុក គាត់បង្រៀនខ្ញុំតាំងពីក្មេងស្រីដែលមិនដឹងអីម្នាក់ មកជាមនុស្សស្រីម្នាក់មានទំនួលខុសត្រូវ មានមហិច្ចតា មានមុខរបរ មានក្រុមហ៊ុនជារបស់ខ្លួនឯង មានឡានមានផ្ទះ អាចមើលថែខ្លួនឯងបានដោយមិនចាំបាច់ពឹងផ្អែកលើគ្រួសារ ។

ហេីយទីបំផុតនៅថ្ងៃនេះយើងបានមកដល់គោលដៅនេះគឺផ្ទះសំរាប់គ្រួសារតូចមួយ ដោយអ្វីទាំងនេះគឺសុទ្ធតែកើតចេញពីការខំរបស់ពួកយើងទាំងពីរ ជឿខ្ញុំទៅគ្រប់បែបយ៉ាងគឺមកពីការខំប្រឹងនិងអោយតំលៃគ្នា ។ ហេីយអ្វីដែលខ្ញុំកាន់តែស្រឡាញ់ខ្លាំងមកពីគាត់ជាមនុស្សស្មោះត្រង់ មិនដែលដេីរលេងផឹកសុីចោលប្រពន្ធ(អោយតែទៅផឹកដឹងតែយកទៅតាម) ជួយការងារផ្ទះ ការងារហាង មេីលថែកូនឆ្កែកូនឆ្មា ជាពិសេសគាត់ធ្វេីអោយខ្ញុំមានសេចក្តីសុខផ្លូវចិត្តដែលខ្ញុំមិនដឹងទៅរកមនុស្សប្រុសណាដូចគាត់បានទេ ។ គាត់ព្យាមយាមធ្វើគ្រប់យ៉ាងដើម្បីអនាគតពួកយើង ហើយចង់អោយមនុស្សដែរធ្លាប់តែមិនជឿនៅក្តីស្រលាញ់មួយនេះបានឃើញ និងដឹងថាអ្វីដែរពួកគេនិយាយជាកំហុសមួយ។

កុំចាំតែខ្វល់ពីសំដីអ្នកដទៃ ត្រូវចាំថាមនុស្សម្នាក់មិនអាចផ្គាប់ចិត្តមនុស្សរាប់លាននាក់ ហើយយើងក៏មិនអាចហាមមាត់អ្នកណាមិនអោយនិយាយ សំខាន់បើអ្វីដែរយើងធ្វើធ្វើអោយយើងមានក្តីសុខហើយមិនប៉ះប្រយោជន៍អ្នកណាគ្មានរឿងអ្វីដែរត្រូវខ្លាចនឹងធ្វើ ព្រោះយេីងមិនបានសុំបាយ ទឹកអ្នកណាហូបទេ ។ ជីវិតយើងដើរទៅមុខវាសនាយើង យំ សើច មាន ក្រ គឺយើងជាអ្នកទទួល បើរវល់តែខ្វល់ពីមាត់អ្នកដទៃខ្លួនយើងគ្មានទេក្តីសុខ ហើយបើយើងមានទុក្ខមនុស្សទាំងនោះក៏មិនបានមកទទួលទុក្ខជាមួយយើងដូចគ្នា។ អោយគេមេីលងាយយេីងសិនចុះ ថ្ងៃក្រោយគេឃេីញយេីងចម្រុងចម្រេីនគេលែងហ៊ាននិយាយហេីយជ្រើសរើសមនុស្សដែរខ្លួនឯងស្រលាញ់ ហើយគេក៏ស្រលាញ់យើង អាចមើលថែរយើង ក្តីសុខកើតចេញពីចិត្ត មិនមែនឋិតលើមាត់អ្នកដទៃ។


%d bloggers like this: