ពិតជាស្រស់ស្អាតខ្លាំងណាស់! ឈុតអប្សរាមេរា​ស្រីសួគ៌ គ្រងដោយបវរកញ្ញាទេសចរណ៍កម្ពុជា២០១៩ ចន សុទីម៉ា មើលទៅទាក់ទាញ…

ភ្នំពេញ៖ ចន សុទីម៉ាបានតំណាងប្រទេសកម្ពុជាជាបវរកញ្ញាទេសចរណ៍កម្ពុជា២០១៩ ចូលរួមដណ្ដើមយកមកុដក្នុងកម្មវិធីប្រកួតប្រជែងសម្រស់និងសមត្ថភាព(Miss Tourism International 2019) ឬ(បវរកញ្ញាទេសចរណ៍អន្តរជាតិឆ្នាំ២០១៩)ក្នុងខែតុលានេះ នៅប្រទេសម៉ាឡេស៊ី ក្រោយកញ្ញាគ្រងមកុដជ័យលាភីលេខ៣នៃការប្រកួត Miss Universe Cambodiaឆ្នាំ២០១៩។

ថ្មីៗនេះក៏មានការចែករំលែកនៅលើបណ្តាញសង្គមបង្ហាញនូវឈុតបុរាណអប្សរាមេរា​ស្រីសួគ៌ ដែលគ្រងដោយបវរកញ្ញាទេសចរណ៍កម្ពុជា ២០១៩ កញ្ញា ចន សុទីម៉ា ដោយឈុតនេះពុំមែនជាឈុតតំណាងជាតិឡើយ។ នេះបើយោងតាមការបង្ហោះរបស់ហ្វេសប៊ុកឈ្មោះAh Bot Bot បានសរសេររៀបរាប់ថា៖(ឈុតអប្សរាមេរា​ស្រីសួគ៌​ដែលកេីតចេញពីការកូរសមុទ្រទឹកដោះ​ រវាងទេវៈ​និងអសុរៈគ្រងដោយកញ្ញា​John Sotima Miss_tourism_international_2019 កញ្ញានឹងតំណាងឲ្យកម្ពុជាក្នុងការប្រកួតបវកញ្ញាទេសចរណ៍អន្តរជាតិ​ឆ្នាំ2019​ នៅប្រទេស​ម៉ាឡេស៉ី​ខាងមុខនេះ សូមជូនពរឲ្យទទួលបានជោគជ័យត្រលប់មកកម្ពុជាវិញ​ សូមកុំភ្លេចចូលរួមគាំទ្របវកញ្ញាកម្ពុជាទាំងអស់គ្នា)៕រូបភាព៖ LuxStudios


%d bloggers like this: