មិនត្រឹមតែក្មេងស្អាត មានទ្រព្យស្តុកស្តម្ភ សូម្បីតែរឿងស្នេហាក៏ អូនម៉ី ធ្វើឲ្យគេ….

មួយរយៈពេលចុងក្រោយនេះឃើញ តារាសម្តែងវ័យក្មេងដ៏មានប្រជាប្រិយភាពអៀរ ម៉េងលិ ហៅអូនម៉ី ហាក់ដូចជាមានប្រជាប្រិយភាពខ្លាំង បន្ទាប់ពីលេចលឺថា នាងមិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាតនោះទេ ថែមទាំងមានមុខជំនួញកាន់កាប់នៅក្នុងដៃជាច្រើនមុខ។

មិនត្រឹមតែប៉ុណ្ណោះ ក៏មានមហាជនជាច្រើនសរសើរដល់រូបនាង ដែលមិនត្រឹមតែមានរូបសម្រស់ស្អាត សូម្បីតែជីវិតឯកជន របស់របរប្រើប្រាស់ថ្លៃៗ ជិះឡានស៊េរីទំនើប ពោលគឺនាងពិតជាសំណាង ដែលបានរស់នៅក្នុងកន្លែងដែលស្តុកស្តុម្ភ ស្របពេលដែលទើបតែមានវ័យ២០ឆ្នាំនោះ។ដោយឡែក បើកក្រឡេកមើលជីវិតស្នេហារបស់តារារូបនេះ នាពេលបច្ចុប្បន្ននេះវិញ ឃើញថានាងក៏ទទួលបាន គូស្នេហ៍ដែលចេះយល់ចិត្ត និងផ្តល់ភាពកក់ក្តៅឲ្យនាងខ្លាំង ជាពិសេសនាងក៏ធ្លាប់បង្ហើបប្រាប់ថា ស្រលាញ់នូវទឹកចិត្ត និងចរិតគូស្នេហ៍របស់ខ្លួនជាធំ។

%d bloggers like this: