នរបាលក្រុងប៉ៃលិនឃាត់ខ្លួនជនសង្ស័យម្នាក់រកស៊ីឈើដុះស្លែដ៍សកម្មម្នាក់ ខណៈបើករថយន្តគេចនាពេលយប់…

ខេត្តប៉ៃលិន ៖ ជនសង្ស័យរកស៊ីដឹកឈើដុះស្លែដ៍សកម្មម្នាក់ដែលអាងខ្នងអ្នកធំមួយចំនួនក្នុងខេត្តប៉ៃលិននៅពីក្រោយត្រូវបានក្រុមនគរបាលចុះល្បាត ដេញស្ទាក់ចាប់ឃាត់ខ្លួនខណៈរកស៊ីដឹកឈើឆ្លងពីទឹកដីថៃចូលមកក្នុងខេត្តប៉ៃលិនទាំងយប់ទាំងថ្ងៃដោយគ្មានខ្លាចញញើតនឹងច្បាប់។ ប្រជាពលរដ្ឋរង់ចាំមើលថាតើឈ្មួញដុះស្លែម្នាក់នេះអាចនឹងជាប់ពន្ធនាគាររយៈពេលយូរប៉ុណ្ណាដែរ?ហេតុការណ៍នគរបាលដេញស្ទាក់ចាប់ឃាត់រថយន្តដឹកឈើនេះ បានកើតឡើងកាលពីវេលាម៉ោង៧ៈ០០នាទីយប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិតាង៉ែនលើសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ប្រភពព័ត៍មានបានឱ្យដឹងថាជនសង្ស័យមានឈ្មោះ ជឹម ព្រីង ភេទប្រុស អាយុ៤៧ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកសិករ មានទីលំនៅក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយបើកបររថយន្តម៉ាកតាកូម៉ាដែលមានពណ៌សំបកឪឡឹកពាក់ស្លាកលេខរាជការ២០៦៨។

ប្រភពបន្តទៀតថាបន្ទាប់ពីបានទទួលដំណឹងថាជនសង្ស័យខាងលើរៀបចំដាក់ឈើលើរថយន្តរបស់ខ្លួនហើយត្រៀមដឹកចេញនៅពេលយប់កម្លាំងផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិនបានសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលធ្វើការចុះល្បាតរហូតដល់ចំណុចស្ពានមេម៉ាយស្ថិតក្នុងភូមិតាង៉ែនលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ក៏ប្រទះឃើញរថយន្តដឹកឈើរបស់ជនសង្ស័យមួយគ្រឿងែម្តង។ ភ្លាមនោះកម្លាំងល្បាតក៏បានធ្វើការដេញតាមយ៉ាងប្រផាប់ចាប់ប្រភីងរហូតដល់ចំណុចផ្លូវកោងស្ថិតក្នុងភូមិទឹកផុស សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ទើបរថយន្តដឹកឈើរេចង្កូតធ្លាក់ប្រឡាយក្រឡាប់ ហើយកម្លាំងល្បាតក៏បានឃាត់ខ្លួននៅពេលនោះតែម្តង។ ប្រភពបញ្ជាក់ថាវត្ថុតាងរួមមានប្រភេទឈើធ្នង់ចំនួន១៥ដុំ និងរថយន្ត០១គ្រឿងត្រូវបានដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន។ ពាក់ព័ន្ធនឹងបញ្ហានេះបច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងតាមបទបញ្ជារបស់លោក តូច សុភក្តី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិនដើម្បីក៏សាងសំណុំរឿងបញ្ជូនទៅតុលាការឱ្យចាត់ការតាមនីតិវិធី៕

%d bloggers like this: