តោះ!! មកស្គាល់ភរិយាអភិបាលខេត្ត៣រូប ស្រស់ស្អាតគ្មានទាស់ ហើយចរិយាក៏ថ្លៃថ្នូរទៀត…

មិន​ត្រឹមតែ​មាន​វាស​ខ្ពស់​​បាន​ស្វាមី​ប្រកបដោយ​ចំណេះ​ខ្ពង់ខ្ពស់​ ​មានបុណ្យ​ស័ក្ដិ​កិត្តិយស​ជា​ថ្នាក់ដឹកនាំ​ក្នុង​ជួរ​រាជរដ្ឋាភិបាល​ប៉ុណ្ណោះ​ទេ​ ​តែបើ​ក្រឡេកមក​មើលរូប​ឆោម​ភរិយា​អភិបាលខេត្ត​​៣​ ​រូប​នេះ​វិញ​គឺ​ស្អាត​ស័ក្ដិសម​គ្មាន​ទាស់​ហើយ​ចរិយាមារយាទ​ថ្លៃថ្នូរ​គួរ​ឱ្យ​កោតសរសើរ​។​ ​តើ​លោកជំទាវ​ភរិយា​អភិបាលខេត្ត​ទាំង​​៣​​រូប​នោះ​មាន​នរណា​ខ្លះ​​?​សូម​បងប្អូន​ខ្មែរ​មក​ស្គាល់​ទាំងអស់គ្នា​​៖​ ​

១​.​លោកជំទាវ​​អ៊ូ.​​ធីតា​ពៅ​.​គួច.​​ចំរើន​ជា​ភរិយា​អភិបាលខេត្ត​ដ៏​ឆ្នើម​មួយ​រូប​​លោកជំទាវ​ ​អ៊ូ​ ​ធីតា​ពៅ​ ​ក៏​លេចធ្លោ​មិនចាញ់​ស្វាមី​នោះ​ដែរ​​។​ ​មិន​ត្រឹមតែ​មាន​រូបសម្បត្តិ​ស្រស់​សោភា​ប៉ុណ្ណោះ​ទេ​ ​តែ​លោកជំទាវ​មាន​ទាំង​ទឹកចិត្ត​ល្អ​​ចរិយា​សមសួន​ទន់ភ្លន់​ជានា​រី​ខ្មែរ​​។​ ​លោកជំទាវ​តែង​បង្ហាញមុខ​ជា​រឿយ​ៗ​ក្នុង​អំពើ​សម្បុរស​ធម៌​ផ្សេង​ៗ​មិនដែល​អាក់ខាន​ ​ជាក់ស្ដែង​កាល​ខេត្ត​ព្រះសីហនុ​​ជួប​គ្រោះ​ទឹកជំនន់​លោកជំទាវ​បាន​ជួសមុខ​ឱ្យ​ស្វាមី​ចែក​អំណោយ​ជូន​ប្រជាជន​​និង​ផ្ដល់​នូវ​ភាព​កក់ក្ដៅ​ដល់​ប្រជាជន​ដែល​កំពុង​មានទុក្ខ​​។​ ​

២​.​​លោកជំទាវ​​ទាង​.​អេង​.​ទៀ​.​សីហា​ ​ចំណែក​ឯ​ភរិយា​ឯកឧត្ដម​ទា​ ​សីហា​ ​អភិបាលខេត្ត​សៀមរាប​ឯណេះ​វិញ​ក៏​មិនធម្មតា​ដែរ​។​ ​លោកជំទាវ​កំពុងតែ​ទទួល​បាន​នូវ​ការ​គាំទ្រ​ស្រឡាញ់​ពេញចិត្ត​ជា​ខ្លាំង​ ​ក្រោយ​លោកជំទាវ​មិន​តម្កើងខ្លួន​​ប្រើ​សម្ភារថ្លៃ​ៗ​​ម៉ាក​ល្បី​ ​តែ​បែរជា​ជ្រើសរើស​ប្រើ​កាបូប​កែច្នៃ​ពី​កំប្លោក​ស្នាដៃ​កូនខ្មែរ​គ្រប់​កម្មវិធី​មិនថា​តូច​ធំ​។​ ​ក្រៅពី​ជួយ​គាំទ្រ​លើកស្ទួយ​ស្នាដៃ​ខ្មែរ​ឱ្យ​មាន​ភាព​ល្បីល្បាញ​ ​លោកជំទាវ​ក៏​តែង​អមដំណើរ​ជាមួយ​ស្វាមី​កម្រ​ខាន​ណាស់​ ​ដើម្បី​ផ្ដល់​នូវ​កម្លាំងចិត្ត​ដល់​ស្វាមី​​និង​ជួយ​កិច្ចការ​ស្វាមី​ក្នុង​ការដឹកនាំ​ខេត្តសៀមរាប​ទាំងមូល​។​

៣​.​​លោកជំទាវ​​ជា​​ផល្គុណ​.លោកជំទាវ​​គឺជា​ឧត្ដម​ភរិយា​របស់​ឯកឧត្ដម​​ជា​ ​សុ​មេធី​ ​អភិបាលខេត្ត​ព្រៃវែង​។​ ​មាន​ទាំង​រូប​សម្រស់​ ​មាន​ទាំង​ចំណេះ​ ​ព្រមទាំង​ចរិយា​សម្បត្តិ​ថ្លៃថ្នូរ​ ​បាន​ធ្វើ​ឱ្យ​លោកជំទាវ​កាន់តែ​លេចធ្លោ​ឡើង​ក្នុងនាម​ជា​ជំទាវ​អភិបាលខេត្ត​។​ ​ពាក្យចាស់​ថា​សំណាប​យោង​ដី​ស្ត្រី​យោង​បុរស​ ​ពិតជា​មិន​ខុស​ឡើយ​​លោកជំទាវ​តែង​ជួយ​ដល់​កិច្ចការ​ស្វាមី​ ​តាមរយៈ​ការ​ធ្វើ​នូវ​អំ​ពើ​ល្អ​ៗ​ក្នុង​សង្គមជាតិ​ជួយ​លើកតម្កើង​មុខមាត់​ ​ស្វាមី​ឱ្យ​កាន់​ខ្ពង់ខ្ពស់​ឡើង​​។​ ​គេ​តែង​សង្កេតឃើញ​ថា​លោកជំទាវ​ ​ជា​ ​ផល្គុន​ ​តែង​បង្ហាញខ្លួន​ជាមួយ​​សំលៀកបំពាក់​បែប​ប្រពៃណី​ខ្មែរ​យ៉ាង​សមសួន​ ​ស័ក្ដិសម​ជា​ស្ត្រី​ខ្មែរ​មានមុខមាត់​ក្នុង​សង្គម​​៕

%d bloggers like this: