កម្មកររោងចក្រជាច្រើនផ្ទុះបាតុកម្មបិទផ្លូវខឹងថៅកែបើកលុយមិនគ្រប់…

(ខេត្តកំពង់ឆ្នាំង)៖ ការស្ទះចរាចរណ៍ជាង៤ម៉ោងលើកំណាត់ផ្លូវជាតិលេខ៥ដោយសារតែក្រុមកម្មករបានចេញធ្វើបាតុកម្មនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំងនៅលើកំណាត់ផ្លូវជាតិលេខ៥ត្រង់ចំណុចភូមិពោធិ៍ ឃុំសេដ្ឋីស្រុកសាមគ្គីមានជ័យត្រូវបានស្ទះចរាចរណ៍ជាង៤ម៉ោងដោយសារតែកម្មកររោងចក្រជីនយីធ្វើបាតុកម្មបិទផ្លូវ។ ហេតុការណ៍ផ្ទុះបាតុកម្មបណ្តាលអោយស៊ស្ទះចរាចរណ៍នេះចាប់ពីម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី ២២ ខែតុលា ឆ្នាំ២០១៩ រហូតដល់ម៉ោង១១និង៣០នាទីថ្ងៃត្រង់ទើបចរាចរណ៍អាចដំណើរការជាធម្មតាវិញបន្ទាប់ពីអាជ្ញាធរខេត្តនិងស្នងការនគបាកខេត្តចុះធ្វើការសម្របសម្រួល និងអោយចូលធ្វើការវិញផងដែរ។មន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថានៅវេលាម៉ោង៧ៈ៣០ នាទីព្រឹកកម្មកររោងចក្រជីនយី ជាច្រើនរយនាក់បានចាប់ផ្ដើមធ្វើបាតុកម្មបិទកំណាត់ផ្លូវមិនឲ្យធ្វើដំណើរបាន។មូលហេតុគឺដោយសារតែខាងរោងចក្រជីនយីមិនបានបើកប្រាក់ខែឲ្យកម្មករគ្រប់ចំនួន។

ចរាចរណ៍បានកកស្ទះចាប់ពីម៉ោង៧ៈ៣០នាទីរហូតដល់ម៉ោង១១ៈ៣០នាទីថ្ងៃដដែលទើបដំណើរការជាធម្មតាវិញបន្ទាប់ពីអភិបាលខេត្តកំពង់ឆ្នាំងលោកឈួចន្ទ័ឌឿននិងលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងចុះធ្វើការសម្របសម្រួលជួបជាមួយភាគីខាងរោងចក្រជាលទ្ធផលភាគីខាងរោងចក្រព្រមបើកប្រាក់ខែឲ្យកម្មករគ្រប់ចំនួន ដោយចែកជា២ដំណាក់កាលគឺបើកប្រាក់ខែនៅថ្ងៃទី ២៦ ខែតុលា មួយដំណាក់កាលនឹងថ្ងៃទី ១០ ខែវិច្ឆិកាទើបបើកមួយដំណាក់កាលទៀតដើម្បីបង្គ្រប់។ សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថាការកកស្ទះចរាចរណ៍នេះធ្វើឲ្យសមត្ថកិច្ចជួបការលំបាកក្នុងការសម្រួលចរាចរណ៍ជាង៣គីឡូម៉ែត្រ ផងជាមួយគ្នានេះប្រជាពលរដ្ឋដែលធ្វើដំណើរដែលស្ទះចរាចរណ៍ជាង៤ម៉ោង ពួកគាត់មានការត្អូញត្អែរពីការធ្វើដំណើររបស់ពួកគាត់ដោយការខកខានមិនទាន់ពេលវេលា ផងនឹងណាមួយក្រោមកំដៅថ្ងៃសៅរ៍ហ្អែងផង។ អ្នកដែលបានធ្វើដំណើរដោយបានកកស្ទះនិយាយថាមិនគួរកម្មករធ្វើបាតុកម្មបិទផ្លូវបែបនេះឡើយគួរតែធ្វើបាតុកម្មតែខាងមុខឬក្នុងរោងចក្រដែលមិនប៉ះពាល់ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋបែបនេះឡើយ៕

%d bloggers like this: