មេព្រៃប្រគល់ឈើអោយទៅព្រះសង្ឃនៅវត្តអធ្វារវិញហើយ ក្រោយរឹបអូសយកទៅរក្សាទុក្ខនៅខ័ណ្ឌអស់ប៉ុន្មានថ្ងៃកន្លងទៅ

(ខេត្តសៀមរាប)៖ សមត្ថកិច្ចរដ្ឋបាលព្រៃឈើនៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ នេះបានសម្រេចដឹកឈើមកប្រគល់ជូនព្រះសង្ឃក្នុងវត្តអធ្វារវិញហើយបន្ទាប់ពីបានរឹបអូសយករក្សាទុកអស់ប៉ុន្មានថ្ងៃមក។ ការប្រគល់ជូននេះគឺបន្ទាប់ពីព្រះសង្ឃនិងពុទ្ធបរិស័ទ្ធក្នុងវត្តធ្វើលិខិតស្នើសុំទៅមន្ទីរកសិកម្មនិងរុក្ខាប្រម៉ាញ់ ដើម្បីយកកសាងកុដ។ ព្រោះថាឈើទាំងនោះត្រូវបានរឹបអូសដោយសមត្ថកិច្ចរដ្ឋបានព្រៃឈើខណះព្រះសង្ឃកាប់ដោយពុំបានសុំច្បាប់ជាមុន។ ក្រោយប្រគល់ឈើហើយប្រធានមន្ទីរកសិកម្មលោកទា គឹមសុទ្ធបានផ្តល់ជូនថវិការមួយលានរៀលទៀតផងដែរ។ លោកទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មខេត្ត បាននិយាយថាមូលហេតុដែលនាំអោយមានការរឹបអូសឈើខាងលើគឺដោយសារ ព្រះសង្ឃកាប់និងអារដោយពុំបានសុំច្បាប់។ម្យ៉ាវវិញទៀតឈើនៅក្នុងវត្តគឺស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរាចឹងទេបើមានការសុំសហការខាងជំនាញចាំបាច់ត្រូវសហការ។

ដោយឡែកព្រះសង្ឃក្នុងវត្តអធ្វារក៍មានសង្ឃដីការផងដែរថាដោយសាកុដ៍ចាស់មានសភាពឌ្រុតទ្រោមត្រូវកសាងថ្មីហើយខ្វះថវិការ ស្របពេលដែលដើមឈើទាលខាងលើនេះនៅក្បែរកុដ៍ហើយអាចបង្កហានិភ័យពេលមានភ្លៀងខ្យល់ទើបសម្រេចកាប់អារបែបនេះ។ ចំពោះថាការកាប់អារដោយមិនបានសុំច្បាប់នោះគឺលោកពុំបានដឹងទេគឺដឹងត្រឹមតែដើមឈើក្នុងវត្តកាប់យកមកកសាងវត្តពុំមែនជាការលក់ដូរ។ រីឯពេលយប់ឬពេលថ្ងៃនោះគឺព្រោះតែមានព្រះសង្ឃតែមួយអង្គដែលចេះកាន់រណាយន្តហើយលោករវល់ខ្លាំងនៅពេលថ្ងៃ។ ព្រះតេជគុណបន្តថាពេលនេះព្រះអង្គក៍មានគម្រោងសុំកាប់ចំនួនពីរដើមទៀតផងដែរ ដើម្បីបានកសាងវត្តផ្នែកដំបូល។ត្បិតកុដ៍ដែលកំពុងកសាងគឺនៅខ្វះថវិការច្រើន។ ទោះបីយ៉ាងណាសមត្ថកិច្ចមេព្រៃនៅមិនទាន់ឆ្លើយតបនោះទេ គ្រាន់តែបញ្ជាក់ថាដើមឈើក្នុងវត្តមិនអាចសម្រេចអោយកាប់ត្រឹមរដ្ឋបាលព្រៃឈើបាននោះឡើយ។ សូមបញ្ជាក់កាលពីថ្ងៃទី១៥ខែតុលាព្រះសង្ឃក្នុងវត្តអធ្វារបានសម្រេចកាប់ឈើទាលមួយដើម(ដើមយាង)បំណងអារជាគ្រឿងដើម្បីធ្វើដំបូលកុដ៍ដែលកំពុងសាងសង់។ ប៉ុន្តែក្នុងពេលបន្ទាប់ក៍ត្រូវនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនិងមេព្រៃខេត្តចុះទៅចាប់និងរឹបអូសយកទៅរក្សាទុកដោយអះអាងថាឈើខុសច្បាប់៕

%d bloggers like this: