ក្ដៅៗ ! កម្មកររោងចក្រជាច្រើនបានផ្ទុះបាតុកម្មដោយសារខឹងថៅកែបើកលុយមិនគ្រប់…..

(ខេត្តកំពង់ឆ្នាំង)៖ការស្ទះចរាចរណ៍ជាង៤ម៉ោងលើកំណាត់ផ្លូវជាតិលេខ៥ដោយសារតែក្រុមកម្មករបានចេញធ្វើបាតុកម្មនៅស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំងនៅលើកំណាត់ផ្លូវជាតិលេខ៥ត្រង់ចំណុចភូមិពោធិ៍,ឃុំសេដ្ឋីស្រុកសាមគ្គីមានជ័យត្រូវបានស្ទះចរាចរណ៍ជាង៤ម៉ោងដោយសារតែកម្មកររោងចក្រជីនយីធ្វើបាតុកម្មបិទផ្លូវ។ ហេតុការណ៍ផ្ទុះបាតុកម្មបណ្តាលអោយស៊ស្ទះចរាចរណ៍នេះចាប់ពីម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២២ខែតុលាឆ្នាំ២០១៩ រហូតដល់ម៉ោង ១១និង៣០នាទីថ្ងៃត្រង់ទើបចរាចរណ៍អាចដំណើរការជាធម្មតាវិញបន្ទាប់ពីអាជ្ញាធរខេត្តនិងស្នងការនគបាកខេត្តចុះធ្វើការសម្របសម្រួលនិងអោយចូលធ្វើការវិញផងដែរ។មន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថានៅវេលាម៉ោង៧និង៣០នាទីព្រឹកកម្មកររោងចក្រជីនយីជាច្រើនរយនាក់បានចាប់ផ្ដើម ធ្វើបាតុកម្មបិទកំណាត់ផ្លូវមិនឲ្យធ្វើដំណើរបាន។ មូលហេតុគឺដោយសារតែខាងរោងចក្រជីនយីមិនបានបើកប្រាក់ខែឲ្យកម្មករគ្រប់ចំនួន។



ចរាចរណ៍បានកកស្ទះចាប់ពីម៉ោង៧និង៣០នាទីរហូតដល់ម៉ោង១១និង៣០នាទីថ្ងៃដដែលទើបដំណើរការជាធម្មតាវិញបន្ទាប់ពីអភិបាលខេត្តកំពង់ឆ្នាំងលោកឈួចន្ទ័ឌឿននិងលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងចុះធ្វើការសម្របសម្រួលជួបជាមួយភាគីខាងរោងចក្រជាលទ្ធផលភាគីខាងរោងចក្រព្រមបើកប្រាក់ខែឲ្យកម្មករគ្រប់ចំនួនដោយចែកជា២ដំណាក់កាលគឺបើកប្រាក់ខែនៅថ្ងៃទី២៦ខែតុលាមួយដំណាក់កាលនឹងថ្ងៃទី១០ខែវិច្ឆិកាទើបបើកមួយដំណាក់កាលទៀតដើម្បីបង្គ្រប់។ សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថាការកកស្ទះចរាចរណ៍នេះធ្វើឲ្យសមត្ថកិច្ចជួបការលំបាកក្នុងការសម្រួលចរាចរណ៍ជាង៣គីឡូម៉ែត្រផងជាមួយគ្នានេះប្រជាពលរដ្ឋដែលធ្វើដំណើរដែលស្ទះចរាចរណ៍ជាង៤ម៉ោងពួកគាត់មានការត្អូញត្អែរពីការធ្វើដំណើររបស់ពួកគាត់ដោយការខកខានមិនទាន់ពេលវេលាផងនឹងណាមួយក្រោមកំដៅថ្ងៃសៅរ៍ហ្អែងផង។ អ្នកដែលបានធ្វើដំណើរដោយបានកកស្ទះនិយាយថាមិនគួរកម្មករធ្វើបាតុកម្មបិទផ្លូវបែបនេះឡើយគួរតែធ្វើបាតុកម្ម តែខាងមុខឬ ក្នុងរោងចក្រ ដែលមិនប៉ះពាល់ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋបែបនេះឡើយ៕














%d bloggers like this: