នារីស្រស់ស្អាតម្នាក់! ឆ្ងល់ថាទូរស័ព្ទiPhone11Pro Max មានកាម៉េរ៉ាដល់ទៅបីគ្រាប់តែហេតុអ្វីពេលថតប្រើតែកាម៉េរាអ៊ីចឹង ស្រាប់តែមានអ្នកតបថា…(មានវីដេអូ)

ក្រុមហ៊ុនទូរស័ព្ទAppleបានប្រកាសដាក់លក់ផ្លូវការនូវទូរស័ព្ទ ស៊េរីថ្មីមាន០៣ស៊េរីដូចជាiPhone 11,iPhone11 Pro និងiPhone 11 Pro Max ផ្ដល់ជម្រើសច្រើនដល់អ្នកប្រើប្រាស់ជាមួយ​នឹង​ការ​បំពាក់​កាមេរ៉ាបែបមុំចង្ក្រាន។ ក្នុងនោះផងដែរឃើញថាអ្នកនិយមប្រើប្រាស់ទូរស័ព្ទដៃទំនើបនិងផ្លាស់ប្តូរម៉ូតក៏បាននាំគ្នាប្តូរម៉ូតចាស់យកសេរីថ្មី បង្ហោះចូលបណ្តាញសង្គមហ្វេស​បុកព្រោងព្រាតដោយឡែកហាងលក់ទូរស័ព្ទដៃសេរីទំនើបក្នុងប្រទេសកម្ពុជា ក៏មានលក់ទូរស័ព្ទសេរីទំនើបខាងលើផងដែរក្នុងតម្លៃខ្ពស់និងដាក់ឲ្យអតិជនកម្ម៉ង់មុនផងដែរពេលចេញភ្លាមៗដំបូង។

ដោយឡែកគណនេយ្យហ្វេសបុកមួយឈ្មោះថាGech Gech បន្ទាប់ពីបានប្រើប្រាស់សេរីទូរស័ព្ទទំនើបនេះបានកើតចេញចម្ងល់ ដោយបានបង្ហោះវីដេអូចូលបណ្តាញសង្គមហ្វេសបុក ហើយត្រូវបានគេស៊ែរតៗគ្នានិងធ្វើការបញ្ចេញមតិជាច្រើនដោយម្ចាស់គណនេយ្យហ្វេសបុកខាងលើ បានឆ្ងល់ថា ទូរស័ព្ទIphoneសេរីទំនើបនេះ មានកាម៉េរ៉ាដល់ទៅបីគ្រាប់តែហេតុអ្វីពេលថតប្រើតែកាម៉េរាអ៊ីចឹង។ ដោយក្នុងនោះមានមតិមួយចំនួនបានខមមិន លើកឡើងថា ស្ទាយគ្រាន់ចង់បង្អូតទូរស័ព្ទសេរីថ្មីប៉ុណ្ណោះនិងខ្លះទៀតបានខមមិនឌឺដងលើកឡើងថាម៉េចមុននឹងទិញមិនព្រមឆែកGoogleសិនទៅ។

ដោយឡែកក៏បានគណនេយ្យហ្វេសបុកមួយចំនួនក៏បានពន្យល់បកស្រាយ រឿងមុខងារកាម៉េរ៉ា៣គ្រាប់នេះផងដែរ ជាក់ស្តែងម្ចាស់គណនេយ្យហ្វេសបុក Piseth Pov បានពន្យល់លម្អិតយ៉ាងដូច្នេះថា៖ 1.Main Camera Lens: សម្រាប់ថតទូទៅ ឬប្រើមុខងារ Video Mode ហ្នឹងមុខងារដទៃទៀត។2.Telephoto Lens: សម្រាប់ Zoom ដែលវាអាចZoom បែបDigitalបាន2ដង ហើយបែបOpticalបាន១០ដង។ ហើយវាក៏ជំនួយដល់ការថតេព្រាលខាងក្រោយបានល្អទៅតាមការកាន់របស់អ្នក 3. Ultra Wide Lens: ជាការថតប្លង់ធំ ដែលអាចមើលឃើញរហូតដល់ ១២០ដឺក្រេ!

ដោយឡែកម្ចាស់គណនេយ្យហ្វេសបុ Mario Mannerក៏បានបញ្ចេញមតិយ៉ាងដូច្នេះថា៖ អ្នកដែលគេយល់ ចេះអធ្យាស្រ័យ គឺមានតែការចែករំលែកអ្វីដែលខ្លួនបានដឹងដល់អ្នកដែលមិនដឹង ដោយការយោគយល់ក៏ជាអ្វីដែលប្រជាជនខ្មែរគ្រប់រូបគួរធ្វើ។ ប៉ុន្តែសម្រាប់មនុស្សអគតិវិញគឺតែងចាប់កំហុសនឹងរិះគន់ជាន់ពន្លិច ក្នុងខ្លួនមានតែគំនិតអវិជ្ជមាន ច្រណែន ទើសឈ្នានីស ជេរប្រមាថមើលងាយ ស្អីក៏និយាយចេញមកដែរ ទាំងដែលគេផុសសួរព្រោះអត់ដឹងពិតមែន ម្តេចក៏ជេរគ្នាហើយប្រើពាក្យអាក្រក់យ៉ាង ហើយគេផុសក្នុងaccគេសោះ គិតទៅសង្គមខ្មែរមានមនុស្សប្រភេទនេះច្រើនណាស់ ល្មមហើយឈប់បានឈប់ទៅ ជាពិសេសពួកអាមនុស្សប្រុសខ្លះប្រើពាក្យជេរមនុស្សស្រីទៀត បាត់សតិអស់ហើយដឹង ប្រែតសុីខួរអស់ហើយមើលទៅ។ ក៏សូមអរគុណដល់អ្នកដែលមានទឹកចិត្តហើយយល់ក៏ជួយបកស្រាយប្រាប់ ហើយទង្វើនោះវាក៏ជាការចែករំលែកចំណេះដឹង ក្នុងនាមខ្មែរដូចគ្នា ដែលផ្ទុយពីគំនិតអាក្រក់របស់មនុស្សអគតិមួយចំនួន ។ ប្រសិនបងប្អូនចង់ជ្រាបឲ្យកាន់តែច្បាស់សូមអញ្ជើញទស្សនាវីដេអូនៅខាងក្រោមៈ











%d bloggers like this: