បុរស និងឪពុក

“ប៉ាមើលណ៎! ពពករត់មកតាមពួកយើងហើយ!” ឪពុកញញឹម ប៉ុន្តែគូរស្នេហ៍វ័យក្មេងពីរនាក់ ដែលអង្គុយជិតនោះ ហាក់ដូចជាមានអារម្មណ៍អាណិត ខណៈពេលដែលឃើញកូនរបស់គាត់ ដែលជាមនុស្សពេញវ័យអាយុ២៤ឆ្នាំទៅហើយ តែមានចរិតដូចកូនក្មេង។ ស្ងប់ស្ងាត់បន្តិច ក៏ឮសម្លេងបុរសដដែលនោះបន្លឺឡើងទៀត “ប៉ា! ដើមឈើរត់ទៅក្រោយហើយប៉ា” ដោយភ្នែកសម្លឹងមើលទៅកាន់បង្អួចរថភ្លើង។ ឪពុកក៏ញញឹមទៀត។ គូស្នេហ៍វ័យក្មេងដែលនៅជិតនោះ ក៏អារម្មណ៍កាន់តែអាណិតបុរសម្នាក់នោះទៀត។ មួយសន្ទុះក្រោយមក បុរសម្នាក់នោះក៏ស្រែកយ៉ាងភ្ញាក់ផ្អើលទៀត “ប៉ា! ពពករត់ដេញតាមយើងហើយ”។ គូរស្នេហ៍វ័យក្មេងដែលអង្គុយជិតនោះទ្រាំមិនបានក៏ដាច់ចិត្ត និយាយាជាមួយនឹងឪពុកបុរសម្នាក់នោះ “ហេតុអ្វីពូមិនយកកូនពូទៅឲ្យពេទ្យពិនិត្យទៅ?”។ បុរសចំណាស់ដែលជាឪពុកក៏តបមកវិញ “ពួកយើងទើបតែមកពីពេទ្យទេ កូនប្រុសរបស់ខ្ញុំគេពិការភ្នែកតាំងតែពីកំណើតម្ល៉េះ ភ្នែករបស់គេទើបតែមើលឃើញថ្ងៃនេះទេ”។

គ្រប់គ្នានៅលើពិភពលោកយើងនេះ សុទ្ធតែមានរឿងមួយដែលអ្នកអាចនឹងមិនដឹង ដូច្នេះកុំទាន់អាលវាយតម្លៃគេ បើអ្នកមិនស្គាល់ពីគេច្បាស់នោះ ការពិតអាចធ្វើឲ្យអ្នកភ្ញាក់ផ្អើលបាន។

Leave a Reply

%d bloggers like this: