ព្រឺក្បាល! បុរសម្នាក់ចូលទៅចាប់ស្តេចពស់វែកមួយក្បាលប្រវែងជាង៤ម៉ែត្រ ដោយឆៅៗដោយដៃទទេតែម្តង…(មានវីដេអូស្ដែងៗ))

ស្តេចពស់វែកមួយក្បាលប្រវែងជាង៤ម៉ែត្រត្រូវបានបុរសម្នាក់ចូលទៅចាប់ឆៅៗដោយដៃទទេតែម្តង ខណៈសត្វពស់នោះព្យាយាមវារចេញពីក្នុងលូទឹកមួយកន្លែងនៅក្នុងខេត្តក្រាបប៊ីភាគខាងត្បូងប្រទេសថៃ។ បុរសជាអ្នកចាប់ពស់មួយក្បាលមានឈ្មោះថាKritkamon Kanghae អាយុ២៦ឆ្នាំមានការងារជាអ្នកជួយសង្គ្រោះបន្ទាន់របស់អាជ្ញាធរថៃ ដែលជាធម្មតាតួនាទីរបស់គាត់គឺត្រូវចុះជួយប្រជាពលរដ្ឋតាមមូលដ្ឋាននូវកិច្ចការបន្ទាន់មួយចំនួនទាក់ទងនឹងបញ្ហាសុវត្ថិភាពរបស់ពួកគេ។

បើតាមអ្នកចាប់ពស់រូបនេះមានឲ្យដឹងថា សត្វពស់មួយក្បាលនេះមានទម្ងន់១៥គីឡូក្រាមគឺជាសត្វពស់ធំបំផុតដែលពួកគេបានជួបប្រទះ ហើយសម្រាប់ប្រជាពលរដ្ឋទូទៅដែលត្រូវពស់ប្រភេទនេះចឹកអាចប្រឈមនឹងការបាត់បង់ជីវិតក្នុងរយៈពេលដ៏ខ្លី ប្រសិនបើពួកគេមិនបានទៅចាក់ថ្នាំការពារពិសពស់បានទាន់ពេលវេលានោះទេ។

យ៉ាង​ណាក្តី មួយថ្ងៃក្រោយពេលចាប់សត្វពស់មួយក្បាលនេះបាន វាត្រូវបានគេយកទៅប្រលែងនៅក្នុងព្រៃមួយឆ្ងាយពីតំបន់ប្រជាពលរដ្ឋរស់នៅ។ សូមបញ្ជាក់ជូនថា ក្នុងរដូវមានទឹកជំនន់សត្វពស់ជាច្រើនប្រភេទបាននាំគ្មាវារចេញពីលូចូលទៅកាន់តំបន់ឬផ្ទះប្រជាពលរដ្ឋរស់នៅ តួយ៉ាងនៅក្នុងក្រុងបាងកកបញ្ហាសត្វពស់ថ្លាន់វារចូលទៅសម្ងំនៅក្នុងផ្ទះ ឬបន្ទប់ទឹក បានក្លាយជាបញ្ហាសង្គមមួយសម្រាប់ប្រជាពលរដ្ឋមួយចំនួនផងដែរ។ លោកអ្នកអាចទស្សនាទិដ្ឋភាពនៃការចាប់ស្តេចពស់វែកដូចក្នុងវីដេអូខាងក្រោមនេះ៖



ប្រភព៖ khmernote

%d bloggers like this: