ម៉ូតូកង់បីបើកលឿនពេក គេចពីរថយន្តឆ្លងផ្លូវ ជ្រុលទៅបុកក្បាលនាគ ក្រឡាប់រងរបួសធ្ងន់…

ភ្នំពេញ ៖ ម៉ូតូកង់បីមួយគ្រឿង​ដឹកក្រណាត់​ប្រញ៉ាប់បើកបោះ​ពួយល្បឿនលឿនវ៉ាក់​អើជាមួយរថយន្ត​កំពុងឆ្លងផ្លូវគេច​ជ្រុលទៅបុកក្បាលនាគ​ពុះចែកទ្រូងផ្លូវ បណ្តាលឲ្យក្រឡាប់ រងរបួសបែកប្រអប់​ជើងស្តាំធ្ងន់ក្បាល​នាគប៉ើងវៀចខុសទម្រង់​ដើមកាលពីវេលាម៉ោង៧​និង៥០នាទីព្រឹក ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ នៅលើផ្លូវសហ​ព័ន្ធរុស្សីភូមិព្រៃជីសាក់,សង្កាត់ចោម​ចៅ៣,ខណ្ឌពោធិសែន​ជ័យ។


តាមប្រភពអ្នក​ឃើញហេតុការណ៍បាន​ឲ្យដឹងថាមុនកើត​ហេតុម៉ូតូកង់បីខាងលើ​ពណ៌សពាក់ស្លាកលេខ​កំពង់ចាម1U-4920 ដឹកក្រណាត់បើក​បរដោយបុរសម្នាក់ បើកល្បឿនលឿនពីលិច​ទៅកើតលុះដល់ចំណុច​កើតហេតុវ៉ាក់អើជាមួយរថ​យន្តធន់ធំមួយគ្រឿងបើក​ស្របទិសកំពុងបើកឆ្លងផ្លូវបែជាម៉ូតូកង់បីព្យាយាមគេចឆ្វេងជ្រុលផុតពីកន្ទុយរថយន្តក៏ជ្រុលទៅបុកក្បាលនាគចែកទ្រូងផ្លូវ ប៉ើងកបាលនាគខុសទម្រង់ដើមកង់បីក្រឡាប់ផ្ងារជើងរងរបួសអ្នកបើកបរធ្ងន់បែកប្រអប់ជើងស្តាំ។ក្រោយកើតហេតុភ្លាមៗជនរងគ្រោះត្រូវបានសាច់ញាតិមកដឹកយកទៅពេទ្យដោយខ្លួនឯងចំណែកម៉ូតូកង់បីរងខូចខាត រួញមួយកំណាត់មុខនគរបាលចុះទៅពិនិត្យនិងយកម៉ូតូកង់បីទៅរក្សាទុកនៅប៉ុស្តិ៍ជាបណ្តោះអាសន្ន៕