ស្ត្រេសខ្លាំងពេក អាចប៉ះពាល់ដល់ប្រព័ន្ធភាពស៊ាំនៃរាងកាយ

ជាការពិតខ្លួនប្រាណយើងអាចដំណើរការធម្មតា និងសុខភាពល្អរាប់ឆ្នាំបាននៅក្នុងបរិស្ថានមួយដែលពោរពេញទៅដោយមេរោគ ទាំងក្នុងទឹក ដី ខ្យល់ ក៏ដោយសារប្រព័ន្ធភាពស៊ាំរាងកាយរបស់យើងនេះឯង។ រៀងរាល់វិនាទីលោកអ្នកអាចប្រឈមមុខនឹងជំងឺឱកាសនិយមដែលតោងតាមស្បែក និងខ្លះនៅក្នុងរាងកាយរបស់អ្នកផ្ទាល់ រងចាំឱកាសពេលរាងកាយយើងចុះខ្យោយ ពួកវានឹងបង្កជាជំងឺឡើង

បើទោះបីជាយ៉ាងណាក៏ដោយ ដរាបណាប្រព័ន្ធភាពស៊ាំយើងរឹងមាំ ហានិភ័យនៃការឆ្លងជំងឺក៏តិចតួចទៅតាមនោះដែរ។ ប៉ុន្តែការរក្សាសុខភាពនៃប្រព័ន្ធភាពស៊ាំ ទើបជាឧបសគ្គមួយយ៉ាងពិបាក។ នេះក៏ដោយសារកត្តាជាច្រើនដែលអាចមានឥទ្ធិពលទៅលើប្រព័ន្ធភាពសុំា មានតាំងពីរបបអាហារ កត្តាសេនេទិច អាយុ និងជាពិសេស លំហាត់ប្រាណជាប្រចាំ។

ប៉ុន្តែវាមាននូវកត្តាមួយទៀត ដែលជាឬសគោលចំបងមួយដែរ នៃជំងឺទាំងឡាយនោះ គឺ បញ្ហាស្ត្រេសរ៉ាំរ៉ៃ។ អ្នកឯកទេសសុខភាពមួយចំនួនបានឲ្យដឹងថា ៩០%នៃជំងឺភាគច្រើន រាប់បញ្ចូលទាំង ជំងឺមហារីក និងជំងឺបេះដូង សុទ្ធតែបណ្តាលមកពីបញ្ហាស្ត្រេស។ នេះក៏ដោយសារ ស្ត្រេស អាចប៉ះពាល់យ៉ាងខ្លាំងចំពោះប្រព័ន្ធភាពស៊ាំរបស់យើង។


ដូច្នេះបើស្រលាញ់សុខភាពរបស់លោកអ្នកការចំណាយពេលសម្រាកពីការងារ ឬ ការសិក្សាដើម្បីលំហែកាយ និងខួរក្បាលជាការអនុវត្តយ៉ាងសំខាន់ដើម្បីសុខភាពទូទៅរបស់លោកអ្នក។ ជាពិសេសការធ្វើលំហាត់ប្រាណជាប្រចាំក៏ជារឿងមួយគួរឲ្យចាំបាច់ផងដែរ៕

Leave a Reply

%d bloggers like this: