ជួយស៊ែរបន្ត! អាជ្ញាធរ​កំពុង​ចាត់​ជម្លៀស​​ពលរដ្ឋ ដែល​រង​គ្រោះ​ដោយ​ការ​បាក់​ច្រាំងនៅស្រុកឆ្លូង…(មានវីដេអូ)

ខេត្តក្រចេះ៖ លំនៅ​ឋាន​តូច-​ធំ​មាន​ថ្ម​និង​ឈើ​របស់​ពលរដ្ឋ​ចំនួន​៧​ខ្នង​ផ្ទះ រស់នៅ​តាម​មាត់ច្រាំង​ដង​ទន្លេមេ​គង្គ​ក្នុងភូមិ​កោះ​កណ្តុរ ឃុំ​ឆ្លូងស្រុក​ឆ្លូងបាន​ជួប​ហេតុ​ការ​បាក់​ស្រុត​ចូល​ទៅ​ក្នុង​ទន្លេ​ បណ្តាលឱ្យខូ​ខ​ខាត​ស្ទើរ​ទាំងស្រុង ខណៈមាន​១៧​ខ្នង​ផ្ទះ​ទៀត​កំពុង​គំរាមកំហែង​ដោយ​ការ​បាក់​ច្រាំង​។ អាជ្ញាធរ​ស្រុក​ឆ្លូង​ក៏​បាន​អះអាង​ប្រាប់​ថា អាជ្ញាធរ​កំពុង​ចាត់​ជម្លៀស​គ្រួសារ​របស់​ពលរដ្ឋ ដែល​រង​គ្រោះ​ដោយ​ការ​បាក់​ច្រាំង​ក៏​ដូច​ជា​គ្រួសារ​ពលរដ្ឋ​ ដែល​កំពុង​តែ​គំរាមកំហែង​ដោយ​ការ​បាក់​ច្រាំង​ទៅ​កាន់​តំបន់​មាន​សុវត្ថិភាព ​ដើម្បី​គេច​ចេញពី​គ្រោះថ្នាក់​។

ស្ថានភាព​ការ​បាក់​ច្រាំង​ទន្លេមេគង្គ​ បង្ក​ឱ្យមានការ​ខូចខាត​ធ្ងន់ធ្ងរ​ដល់​លំនៅ​ឋាន​ពលរដ្ឋ តែ​មិន​បង្ក​ឲ្យ​គ្រោះ​ថ្នាក់​ដល់​អាយុជីវិត​នេះ ត្រូវ​បាន​ពលរដ្ឋ​និយាយ​ថា បាន​កើត​មាន​កាលពី​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​១១តុលានេះ ក្នុង​នោះ​បង្ក​ឲ្យ​មាន​លំនៅ​ឋាន​ថ្ម​និង​ឈើ​តូច​ធំ​របស់​អ្នក​ភូមិ​បានបាក់​ចូល​ក្នុង​ទន្លេ ខណៈ​១៧​ខ្នង​ផ្ទះ​ទៀត​កំពុង​តែ​គំរាមកំហែង​។ពលរដ្ឋ​រស់នៅ​តំបន់​កើតហេតុ​និយាយ​ឲ្យ​ដឹង​ថា នេះ​ជា​ព្រឹ​ត្ត​ការណ៍​បាក់​ច្រាំង​ទន្លេ​ជា​លើក​ទី២​ហើយ​ដល់​ពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្តោយ​ច្រាំង​ទន្លេ​នៅ​ក្នុង​ឃុំ​ឆ្លូងស្រុក​ឆ្លូង និង​តែងតែបង្ក​ឲ្យ​មានការ​ប៉ះពាល់​លំនៅ​ឋាន​ធ្ងន់ធ្ងរ​របស់​ពលរដ្ឋ​។

ជាមួយ​និង​ការ​បាក់​ស្រុត​ច្រាំង​ទន្លេដែល​បាន​កើត​មាន​ជា​បន្តបន្ទាប់​គ្នា​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ កំពុង​តែ​រស់នៅ​តាម​តំបន់​ជួរ​មាត់ទន្លេមានការ​ព្រួយបារម្ភ​នេះ ពលរដ្ឋ​ទាំងនោះ​បាន​ផ្តោត សំខាន់លើ​មូលហេតុ​ដែល​កើត​មាន ​គឺ​បណ្តាល​មក​ពី​ការ​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​ក្រួស​របស់​ឈ្មួញ​ដែល​រាល់ថ្ងៃ​កំពុង​តែ​មាន​សកម្មភាព​នៅ​កណ្តាលទន្លេ​ក្នុងស្រុក​ឆ្លូង ។

​តែបើ​ទោះជា​បែប​ណា​អភិបាលរង​ស្រុក​ឆ្លូងលោក ធី​ម សុខ​ឡេ​ង បាន​ថ្លែងប្រាប់​ឲ្យ​ដឹងដោយ​លោក​បាន​បញ្ជាក់​ពី​មូលហេតុ​ថា ការ​បាក់​ស្រុក​ច្រាំង​គឺ​បណ្តាល​មក​ពី​តំបន់​ដី​ជ្រោយនេះ​បាន​រង​ការ​ជន់​លិច​ដោយ​ទឹកជំនន់​។មួយវិញទៀត​ អាច​បណ្តាល​មក​ពី​ការ​ហូរ​ច្រោះ​ទឹក ដែល​ជន់​ដក់​នៅ​ប៉ែង​ខាង​មុខ​មិន​មាន​លូរ​រំដោះ ធ្វើ​ឲ្យ​មានការ​ហូរ​ច្រោះ​មិនមែន​បណ្តាល​មក​ពីការ​បូម​ខ្សាច់​ក្រួស​នោះ​ទេ​។







ប្រភព៖ កោះសន្តិភាព

%d bloggers like this: