ជួយស៊ែរបន្តផង! វីវរហើយមិត្តជប៉ុនម៉ោង២១-២២យប់ថ្ងៃ១២នេះ ស្នូលកណ្តាលនៃព្យុះយក្សទីហ្វុងនៅចំទីក្រុងតូក្យូរាជធានីប្រទេសជប៉ុនតែម្តង…

យោងតាមប្រភពព័ត៌មានបានអោយដឹងថា ទីក្រុងតូក្យូទាំងមូលនឹងត្រូវរងការបោកបក់ដោយព្យុះទីហ្វុងទី១៩ ដែលគេអះអាងថាជាព្យុះដែលកាចសាហាវបំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្ររបស់ជប៉ុនឡើយ។ មុននេះបន្តិចដែរស្ថានទូតកម្ពុជា ប្រចាំនៅប្រទេសជប៉ុនផ្ទាល់ក៏បានចេញសេចក្តីជូនដំណឹងបន្ទាន់មួយជុំវិញករណីព្យុះទីហ្វុងទី១៩ នេះដោយអំពាវនាវដល់ប្រជាពលរដ្ឋក៏ដូចជាសិស្សនិស្សិតកម្ពុជា ដែលកំពុងស្នាក់នៅប្រទេសជប៉ុនអោយមានការប្រុងប្រយត្ន័ខ្ពស់។ ខ្លឹមសារនៃសេចក្តីជូនដំណឹងនេះមានដូចតទៅ៖

“សំខាន់ព័ត៌មានបន្ថែមអំពីព្យុះទីហ្វុងទី១៩ ដែលនឹងបក់បោកលេីតំបន់កានតូ(ជុំវិញទីក្រុងតូក្យូ​)នៅថ្ងៃទី១២-១៣ខែ​តុលាឆ្នាំ២០១៩។ សូមអនុវត្តតាមការណែនាំរបស់អាជ្ញាធរ​ ក្នុងករណីអាសន្ន។ សូមចូលមេីលព័ត៌មានអំពីកម្រិតអាសន្ននៅតំបន់របស់លោកអ្នកផ្ទាល់តាមរយៈវេបសាយ​៖ https://www.jma.go.jp/en/warn/index.htmlស្ថានទូតសូមអំពាវនាវដល់ប្រជាពលរដ្ឋ​ សិស្ស/និស្សិត​ ឬកម្មសិក្សាការីក្នុងតំបន់នេះមានការប្រុងប្រយ័ត្នខ្ពស់ និងជៀសវាងការធ្វេីដំណេីរចេញពីផ្ទះបេីពុំចាំបាច់ពិសេសនៅថ្ងៃចុងសប្តាហ៌នេះ។

ប្រសិនបើបងប្អូនមានព័ត៌មានអំពីប្រជាពលរដ្ឋសិស្ស/និស្សិត ឬកម្មសិក្សាការីខ្មែរដែលរស់នៅក្នុងតំបន់នោះទទួលរងផលប៉ះពាល់ សូមមេត្តាជូនដំណឹងមកស្ថានទូតជាបន្ទាន់តាមរយ:ហ្វេសប៊ូកផេករបស់ស្ថានទូត ឬទូរស័ព្ទលេខ08046899374,និង08034597889។សូមអរគុណទុកជាមុនចំពោះការសហការ និងសូមជូនពរអោយបងប្អូនជួបប្រទះតែសំណាងល្អ៕ប្រភព៖ Khmernote



%d bloggers like this: