លោកឧកញ៉ាទៀវិចិត្រ! បានអោយកម្លាំងនិងអូបរ័ចុះជួយជនរងគ្រោះ ករណីឆេះទូកនេសាទមួយគ្រឿងនៅចំណុចមុខផែធំចន្លោះកោះពស់ក្បែរកោះត្រងោល…

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី៩ខែតុលាឆ្នាំ២០១៩វេលាម៉ោង១៣និង៣០នាទីរសៀល លោកឧកញ៉ាទៀវិចិត្របានអោយកម្លាំងនិងអូបរ័ចុះជួយជនរងគ្រោះ ករណីឆេះទូកនេសាទមួយគ្រឿងនៅចំណុចមុខផែធំចន្លោះកោះពស់ក្បែរកោះត្រងោលស្ថិតនៅ ភូមិ៣សង្កាត់៣ក្រុងខេត្តព្រះសីហនុ។

សមត្ថកិច្ចប្រាប់ថា ទូកនេសាទដែលឆេះនេះពណ៌ខៀវ មានប្រវែងទទឹង២.៥ម៉ែត្របណ្តោយប្រវែង១២ម៉ែត្រ មានមនុស្សចំនួន៣នាក់នៅលើទូកនេសាទដែលឆេះនោះ៖ទី១.ឈ្មោះម៉ម ប៊ុនធឿន ភេទប្រុសអាយុ២៩ឆ្នាំមុខរបរនេសាទរស់នៅភូមិព្រែកអំពិលឃុំកោះតូចខេត្តកំពតជាម្ចាស់ទូក ទី២ឈ្មោះហៀក បឿន ភេទប្រុសអាយុ២៩ឆ្នាំមុខរបរនេសាទ(កូនដៃ) និងទី៣.ឈ្មោះស៊ុន ផាន់ណា ភេទប្រុសអាយុ៣២ឆ្នាំមុខរបរនេសាទ(កូនដៃ)។

តាមម្ចាស់ទូកមូលហេតុដែលបណ្តាលអោយឆេះទូកនេសាទខាងលើនេះ គឺបណ្តាលមកពីផ្ទុះកំប៉ុងហ្គាសដាំបាយ។ ហើយសម្ភារៈនេសាទនៅលើទូកខូចខាតទាំងស្រុង។ ក្រោយកើតហេតុលោក ឧកញ៉ា ទៀ វិចិត្រ បានបញ្ជូនអូបរ័ចំនួន២គ្រឿងចុះជួយអន្តរាគមន៍ទាន់ពេលវេលា និងបានដឹកជនរងគ្រោះមកកាន់មន្ទីរពេទ្យក្នុងនោះលោកឧកញ៉ាមានប្រសាសន៍ថានឹងចេញថ្លៃព្យាបាលទាំងស្រុងផងដែរ។

%d bloggers like this: