សាហាវខ្លាំងណាស់….កឺកឺទៀតហើយ ! សង្ស័យជាករណីប្លន់ទាំងកណ្តាលថ្ងៃនិងកណ្តាលវ៉ូងមនុស្សជាច្រើន…

មួយរយៈនេះយើងសង្កេតឃើញថាមានបញ្ហាអសន្តិសុខជាច្រើនដែលបានកើតឡើងដោយសារតែជនជាតិចិន ជាពិសេសនៅក្នុងខេត្តព្រះសីហនុតែម្ដងដែលបានបង្កឡើងករណីជាច្រើនដោយសារតែជនជាតិចិន។

ជាក់ស្ដែងនៅថ្ងៃនេះកាលពីវេលាម៉ោង ១១ៈ០០ថ្ងៃត្រង់ថ្ងៃទី០៩ តុលា ២០១៩ប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុបានឃើញហេតុការណ៏ដ៏ភ្ញាក់ផ្អើលមួយបន្ទាប់ពីមានជនជាតិចិន២នាក់បានធ្វើសកម្មភាពដូចជាប្លន់ទៅលើបុរសម្នាក់ទាំងកណ្តាលថ្ងៃត្រង់ តាមផ្លូវទៅអង្គរការម្លប់តាប៉ាង ក្នុងសង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។


%d bloggers like this: