យុវតីម្នាក់ជិះទូកលេងជាមួយបុរស២នាក់ លិចទូកលង់ស្លាប់អក្រាតកាយ ផ្អើលក្រុមគ្រួសារស្មានតែករណីផ្សេង…(មានវីដេអូ)

ភ្នំពេញ៖ យុវតីម្នាក់បានលង់ទឹកស្លាប់និងយុវជន២នាក់ទៀត បានហែលរួចបានទៅប្រាប់គេឯងបង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង៤និង៤០នាទីល្ងាចថ្ងៃអង្គារទី៨ខែតុលាឆ្នាំ២០១៩ ត្រង់ចំណុចក្នុងបឹងកន្លែងដាក់បែលត្រីក្នុងភូមិតាគរសង្កាត់សំរោងកណ្តាលខណ្ឌព្រែកភ្នៅរាជធានីភ្នំពេញ។ សពជនរងគ្រោះមានឈ្មោះពេជ្រលាងហេងភេទស្រីអាយុ១៧ឆ្នាំជនជាតិខ្មែរមុខរបរនៅផ្ទះ មានទីលំនៅបច្ចុប្បន្នភូមិក្រោលគោសង្កាត់គីឡូម៉ែត្រលេខ៦ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ ។

ប្រភពបានឲ្យដឹងថាដំបូងឡើយគេឃើញមានមនុស្សប្រុស២នាក់និងស្រីម្នាក់យុវតីរងគ្រោះ បាននាំគ្នាជិះទូកលេងតាមទឹកបឹងខាងលើបានមួយសន្ទុះ ក៏ឃើញមនុស្សប្រុស២នាក់ដែលជិះទូកជាមួយបានហែលទឹកមកដល់គោកវិញ ប្រាប់ថាលិចទូកតែមិនឃើញនារីរងគ្រោះហែលមកវិញទេ។ ទើបបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះមកជួយអន្តរាគមន៍ រាវរកយុវតីរងគ្រោះ រហូតដល់ម៉ោង៥ជាងល្ងាចទើបឃើញសាកសពទាំងអាក្រាតកាយផ្នែកខាងក្រោម ។

ប្រភពបន្តថាដោយមានការសង្ស័យក្នុងចិត្តព្រោះក្រុមគ្រួសារអះអាងថា នាងចេះហែលទឹកហេតុអីក៏លង់ទឹកហើយអក្រាតកាយទៀត ទើបស្នើសុំសមត្ថកិច្ចជួយពិនិត្យក្រែងជារំលោភសម្លាប់តែដោយរង់ចាំសមត្ថកិច្ចជំនាញមិនឃើញមកយូរពេក ក៏នាំគ្នាយកទៅមណ្ឌសុខភាពឬស្សីកែវដើម្បីឲ្យលោកគ្រូអ្នកគ្រូពេទ្យពិនិត្យមើល ។

ក្រោយមកខាងមន្ទីរពេទ្យបានប្រាប់ថានារីរងគ្រោះបាត់បង់ជីវិតដោយសារលង់ទឹក ទោះជាយ៉ាងណាខាងសមត្ថកិច្ចនៅបន្តស្រាវជ្រាវបន្ថែមទៀត ចំណែកសាកសពត្រូបានក្រុមគ្រួសារយកទៅតម្កល់នៅវត្តទួលអស់លោកធ្វើបុណ្យតាមប្រពៃណី៕

%d bloggers like this: