ជួយស៊ែររកយុត្តិធម៏ផង! សិស្សសាលាម្នាក់ត្រូវបានសិស្សដូចគ្នាវាយជាច្រើនដៃហើយសិស្សសាលាដែលត្រូវវាយនោះត្រូវបាននាយកសាលាបណ្ដេញចេញនិងបញ្ឈប់ការសិក្សាថែមទៀត…(មានវីដេអូ)

ហ្វេសប៊ុក៖ មានការភ្ញាក់ផ្អើលជាខ្លាំងដោយកាលពីពេលថ្មីៗនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុកបានធ្វើចែករំលែកតៗគ្នា​ អំពីករណីអំពើហិង្សា ក្មេងសិស្សសាលាម្នាក់ត្រូវបានជនមិនស្គាល់មុខដែលស្លៀកឯកសណ្ឋានសិស្សដូចគ្នា មកលោតធាក់ បណ្តាលឲ្យត្រូវជើងនិងវាយលើមុខ ដែលហេតុការណ៍នេះបានកើតឡើងនៅចំណុចសាលារៀនចិនគាកឃួននៅស្រុកកំពង់ត្រាចខេត្តកំពត។

យ៉ាងណាមិញជនរងគ្រោះមានឈ្មោះថាប៉ែត ចិន្តា ភេទប្រុសអាយុជាង10ឆ្នាំមានទីលំនៅភូមិអូរស្លែងឃុំដំណាក់កន្ទួតខាង ត្បូងស្រុកកំពង់ត្រាចខេត្តកំពត។ បើតាមការរៀបរាប់របស់ក្មេងប្រុសរងគ្រោះ បានប្រាប់ថាប្អូនប្រុសដែលជាជនរងគ្រោះ គឺគាត់មិនស្គាល់ជនដៃដល់នោះទេគ្រាន់តែធ្លាប់ឃើញជនបង្កនោះជិះម៉ូតូតែប៉ុណ្ណោះ។

តួយ៉ាង​បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថាសារព័តមាន ខេមបូឌាប៉ុស្តិ គាត់បានធ្វើការបង្ហោះអំពីសកម្មភាពរបស់ជនដៃដល់ដែលបានលោតធាក់លើជនរងគ្រោះព្រមទាំងបានសរសេររៀបរាប់ថា

“សាលារៀនចិនគាកឃួននៅស្រុកកំពង់ត្រាចខេត្តកំពត សិស្សវាយគ្នាដូចរឿងហុងកុងនាយកសាលាមិនទទួលខុសត្រូវទើបទាំងគំរាមចង់ដេញសិស្សដែលជនរងគ្រោះអោយឈប់រៀនទៀត សូមឯកឩត្តម អភិបាលខេត្តមេត្តាជួយរកយុត្តិធម៍ជូនសិស្សផងដែលកំពង់រងគ្រោះផង”។

ជាក់ស្តែងបន្ទាប់មកសារព័តមាន ខេមបូឌាប៉ុស្តិ ក៏បានធ្វើការសម្ភាសន៍ប្អូនប្រុសដោយផ្ទាល់ថា”ប្អូនប្រុសបានប្រាប់ថា គាត់មិនបានស្គាល់ជនដៃដល់នោះទេ ធ្លាប់តែឃើញជនដៃដល់ជិះម៉ូតូតាមផ្លូវនិង។ ប្អូនប្រុសក៏បានប្រាប់ទៀតថាជនបង្កបានធាក់គាត់ចំជើងនិងវាយលើមុខគាត់ថែមទៀត”។

តួយ៉ាងជាមួយគ្នានោះផងដែរបើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា​ កូន ខ្លាតូច គាត់ក៏បានរៀបរាប់ថា “សិស្សសាលាម្នាក់ត្រូវបានសិស្សដូច គ្នាវាយជាច្រើនដៃហើយលោក នាយក គំរាមដេញចេញពីសាលានិងបញ្ឈប់ការសិក្សាទៀត នេះជារឿងមួយអយុត្តិធម៌ណាស់សម្រាប់សិស្សសាលាមួយនេះ ប្រភពនៅទីនោះបានឲ្យដឹងថាសិស្សដែលត្រូវ
លោកគ្រូគំរាមបញ្ឈប់ការសិក្សានឹងរងគ្រោះដោយសារគេវាយនោះមានឈ្មោះប៉ែត ចិន្តា ភេទប្រុសអាយុជាង10ឆ្នាំមានទីលំនៅភូមិអូរស្លែងឃុំដំណាក់កន្ទួតខាងត្បូងស្រុកកំពង់ត្រាចខេត្តកំពត។

ម្ដាយជនរងគ្រោះបានឲ្យដឹងថាកូនរបស់គាត់មិនខុសផងហេតុអ្វីបានជា លោកនាយកគំរាមបញ្ឈប់ការសិក្សានិងបណ្ដេញឲ្យចេញពីសាលាទៀត ព្រោះកូនរបស់គាត់ពេលចូលរៀនត្រូវបង់លុយឲ្យថ្ងៃសាលាមិនដែលខ្លះផង កូនរបស់គាត់ត្រូវគេវៃ ថែមទាំងចោទកូនរបស់ខ្ញុំថាជាអ្នកប្រឌិតរឿងទៀត ពិតជាអយុត្តិធម៌ណាស់តើលោកនាយកសាលាគាកឃួន ធ្វើបែបនេះ ត្រឹមត្រូវដែរឬទេ ឬមួយលោកនាយកកាន់ជើងចសិស្សអាក្រក់ ទម្លាក់កំហុសមកលើសិស្សល្អទៅវិញ ។

ទន្ទឹមនឹងនេះសិស្សជាជនរងគ្រោះបានប្រាប់អ្នកយកព័ត៌មានយើងថា បន្ទាប់ពីសាច់ញាតិរបស់សិស្យរងគ្រោះ មកពីសាលាវិញលោកនាយកក៏បានហៅសិស្ស ដែលរងគ្រោះចូលទៅសួរនៅក្នុងបន្ទប់ហើយនិយាយសម្លុត ខ្លាំងខ្លាំងថាឯងត្រូវទៅរកអ្នកថតរូបនោះអោយឃើញ បើរកមិនឃើញទេឯងចេញពីសាលានិងបញ្ឈប់ការសិក្សាថែមទៀតផង។ សិស្សរងគ្រោះបានបន្តទៀតថាអ្នកដែលវាយនោះត្រូវបានទៅសុំទោសនៅឯសាលារៀនគូរ“។ សូមទស្សនាវិដេអូខាងក្រោមទាំងអស់គ្នា៖។ ប្រភព៖ ខេមបូឌាប៉ុស្តិ




%d bloggers like this: