កក្រើកពេញអុីអន!​ កញ្ញា សុខ ពិសី បានប៉ះគ្នាលើកដំបូងជាមួយនឹងតារាសម្តែងស្រីថៃPinky ឯសម្រស់វិញមិនចាញ់គ្នានោះទេ….

ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រហែលជាដឹងហើយថា កាលពីពេលថ្មីៗនេះស្រាប់តែលេចមុខតារាស្រីថៃSavika Pinkyនៅលើទឹកដីប្រទេសកម្ពុជា ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះវត្តមានរបស់នាង។ យ៉ាងណាមិញ ឃើញថាសម្រស់របស់នាងនៅក្រៅពិតជាស្រស់ស្អាតខ្លាំង គួរឲ្យសរសើរទោះបីជាវ័យកាន់តែច្រើនយ៉ាងណាក្តី។

ហើយអ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍នោះគឺ ពេលនាងមកដល់ប្រទេសខ្មែរលើកនេះតារាស្រីថៃរូបនេះបានបង្ហាញភាពស្និទ្ធស្នាល និងរាក់ទាក់យ៉ាងខ្លាំងចំពោះហ្វេនៗជាពិសេសគឺតារាស្រីខ្មែរកញ្ញាសុខ ពិសី តាមរយៈសកម្មភាពជាច្រើននៅលើឆាក។ ជាក់ស្តែងដោយបានធ្វើឲ្យល្បីពេញបណ្តាញសង្គមថា អ្នកទាំងពីរពិតជាស្និទ្ធស្នាលនឹងគ្នាខ្លាំង ប្រៀបដូចជាស្គាល់គ្នាតាំងពីយូរយ៉ាងមកហើយ ព្រោះថារាល់សកម្មភាពរបស់តារាស្រីទាំង២ ពោរពេញដោយសា្នមញញឹមភាពរាក់ទាក់គ្នាយ៉ាងខ្លាំងតែម្តង។

ហើយបើក្រឡេកទៅមើលពីសម្រស់របស់អ្នកទាំងពី ក៏មើលទៅស្រស់សោភាស្អាតមិនចាញ់គ្នាប៉ុន្មាននោះដែរ។តួយយ៉ាង ធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើនពិតជាពេញចិត្តចំពោះសកម្មភាព រាក់ទាក់គ្នាដ៏ល្អរបស់ពួកគេ ថែមទាំងបានធ្វើការសរសើរពីររូបសម្រស់ ដែលម្នាក់ៗនវ័យច្រើនៗហើយតែយ៉ាងណាសម្រស់នៅតែស្អាតៗមិនចាញ់តារាស្រករក្រោយប៉ុន្នាននោះទេ។












%d bloggers like this: