ចូលរួមរំលែកទុក្ខផង ! បុរសម្នាក់គាំងបេះដូងស្លាប់ដោយសារតែមិនហាត់ប្រាណហើយប្រើថ្នាំសម្រកទម្ងន់មិនត្រឹមត្រូវ…..

ពិតជាគួរឲ្យសោកស្តាយណាស់ដោយកាលពីពេលថ្មីៗនេះមានករណីបុរសម្នាក់ប្រើថ្នាំសម្រកទម្ងន់និងហាត់ប្រាណមិនបានត្រឹមត្រូវស្រាប់តែគាំងបេះដូងស្លាប់យ៉ាងអាណោចអាធ័ម។ នេះបើយោងតាមការបង្ហោះរបស់តារាសម្តែងលោកSool Coolបានបង្ហាញពីការសោកស្តាយចំពោះការស្លាប់របស់ក្មួយប្រុសរបស់ខ្លួនដោយលោកបានសរសេរសារយ៉ាងដូច្នេះថា៖

“លទ្ធផលមិនហាត់ប្រាណហើយប្រើថ្នាំសម្រកអត់សួរគូ អត់សួររបៀបថែខ្លួន អត់សួរបែរជាធ្វើអីតាមចិត្ត។ ចឹងបានថាអ្នកចង់សម្រកប្រយ័ត្នទៅទៀតទោះចង់ហាត់ប្រាណក៏ត្រូវរកគ្រូបង្រៀនអោយបានត្រឹមត្រូវមិនត្រូវចង់ស្អាតហួសចឹងទេ។ អ្នកធាត់ៗល្មមដឹងខ្លួនហើយកុំបណ្តោយទៀត។ទៅចុះក្មួយទៅអោយបានសុខណាក្មួយសំលាញ់លារហូតហើយRIP Tol Smart boy”។ក្រោយពីតារាសម្តែងSool Coolបានប្រកាសពីដំណឹងមរណភាពរបស់ក្មួយប្រុសខ្លួនមានមហាជនជាច្រើនបានបង្ហាញពីការសោកស្តាយ និងមិនគួរឲ្យជឿនូវដំណឹងមរណភាពនេះ។ ដូច្នេះហើយនេះជាមេរៀននិងជាបទពិសោធន៍សម្រាប់អ្នកតមហួសកំណត់លេបថ្នាំមិនត្រឹមត្រូវហាត់ប្រាណពុំត្រូវស្តង់ដាសូមបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់៕





%d bloggers like this: