កាន់តែសាហាវគួរអោយខ្លាចណាស់! សមត្ថកិច្ចបានឃាត់ខ្លួនជនជាតិចិន៦នាក់ ពាក់ព័ន្ធការបង្ខាំងមនុស្សខុសច្បាប់នៅព្រះសីហនុ…

ភ្នំពេញ៖ នៅវេលាម៉ោងជាង១១ព្រឹកថ្ងៃទី០៦ខែតុលាឆ្នាំ២០១៩នេះ មានករណីជនជាតិចិនមួយក្រុមបានចាប់បង្ខាំងមនុស្ស ជនជាតិចិនដូចគ្នា ខុសច្បាប់ស្ថិតនៅសង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ប៉ុន្តែត្រូវបានកម្លាំងអាវុធហត្ថតាមចាប់បង្ក្រាប និងចាប់ខ្លួនចំនួន៦នាក់។

កម្លាំងអាវុធហត្ថ ក្រោមការបញ្ជាដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការអាវុធហត្ថខេត្តព្រះសីហនុ បានអន្តរាគមន៍ឃាត់ខ្លួនបានជនជាតិចិន ៦នាក់ដែលជាប់ពាក់ព័ន្ធការបង្ខាំងមនុស្សខុសច្បាប់ទាំងនេះ។

សមត្ថកិច្ចមិនទាន់បានបញ្ជាក់នៅឡើយទេរង់ចាំការសួរនាំសិន។ ក្រៅពីការចាប់ខ្លួនកម្លាំងសមត្ថកិច្ចបានរកឃើញ និងដកហូតខ្នោះដៃមួយចំនួនផងដែរ។ កាលពីព្រឹកមិញនៅសង្កាត់លេខ៣ក្រុងព្រះសីហនុ ក៏មានហេតុការណ៍ជនជាតិម្នាក់ ត្រូវជនដៃដល់ចំនួន៣នាក់ចាប់អូសចេញពីរថយន្តរួចបាញ់សម្លាប់ចោលផងដែរ ប៉ុន្តែជនសង្ស័យ២នាក់ស្រីម្នាក់ ត្រូវកម្លាំងនគរបាលតាមចាប់ខ្លួនបានភ្លាមៗផងដែរ៕







%d bloggers like this: