ចូលរួមត្រែកអរផង ! លោកជំទាវ ហ៊ុន ចាន់ថុល បានជួយឧបត្ថម្ភថវិកាចំនួន…..ដល់នាយតាក់ស៊ី…..

បងប្អូនប្រិយមិត្តប្រាកដជាបានស្គាល់នាយតាក់ស៊ីច្បាស់ហើយតាមរយៈការសម្ដែងកំប្លែងនោះ។ ជាក់ស្ដែងកាលពីពេលថ្មីៗនេះនាយតាក់ស៊ីក៏បានទទួលការជួយពីសប្បុរសជនដោយមានការរៃអង្គាសប្រាក់ទិញរថយន្តថ្មីឲ្យ។ប៉ុន្តែនៅសល់ពីរពាន់ដុល្លារទៀតទើបបងរំលោះអស់។នាយតាក់ស៊ីបានបញ្ចេញអារម្មណ៍រីករាយក្រោយពីបានទទួលរថយន្តថ្មីនិងសង្ឃឹមថាលោកបានចេញទៅសម្ដែងនិងធ្វើការងារបានងាយស្រួលជាងមុនដើម្បីរកប្រាក់ចំណូលពីការសំដែងដើម្បីបង់រំលោះបន្ថែម។ដោយឡែកយោងតាមគណនីយហ្វេសប៊ុកលោកSola Khang(k01)បានបង្ហោះកាលពីវេលាមុននេះបន្តិចបានឲ្យដឹងថា៖លោកជំទាវ ហ៊ុន ចាន់ថុលបានជួយឧបត្ថម្ភថវិកាចំនួន ២លានរៀល(៥០០ដុល្លារអាមេរិក)។ ក្នុងនោះផងដែរលោកK01បានសរសេររៀបរាប់ថា៖



ជួយអបអរជាមួយសំលាញ់តាក់ស៊ីណាស់ពេលនេះក្មួយស្រីសម្តេចហ៊ុនសែនគឺលោកជំទាវហ៊ុន ចាន់ថុលបានជួយឧប្ថមថវិកា2លានរៀលដល់នាយតាក់ស៊ីអរគុណលោកជំទាវផងដែរ៕




%d bloggers like this: