ចុមធ្វើចឹងបានទៀត! បុកគ្នាឡើងផ្លោងមនុស្សទៅលើឡានហើយ នៅឆ្លៀតទាញទូរស័ព្ទបើកកាមេរ៉ាSelfieមួយទុកជា…(មានរូបភាព)

ថៃ៖ មិនដឹងថាជារឿងដែលត្រូវអស់សំណើច ​ឬគួរឱ្យអាណិតនោះទេ ដោយថ្មីៗនេះករណីគ្រោះថ្នាក់ចរាចរណ៍មួយនៅក្នុងប្រទេសថៃរវាងម៉ូតូធំ និងឡាន ​បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមហួសចិត្តជាខ្លាំង ​ព្រោះតែករណីនេះបានធ្វើឱ្យនារីរងគ្រោះម្នាក់ផ្លោងលោតពីម៉ូតូទើបលើដំបូលឡានភាគីម្ខាងទៀតភ្លាមៗ។

តែរឿងដែលស្ទើរមិនគួរឱ្យជឿ ​នារីម្នាក់នេះមិនព្រមចុះពីលើដំបូលឡានដើម្បីត្រួតពិនិត្យរបួសខ្លួនឯងភ្លាមៗនោះឡើយ តែបែរជាទាញទូរស័ព្ួបើកកាមេរ៉ា ​Selfieទៅវិញ។ រឿងមួយនេះត្រូវបានគេសន្និដ្ឋានបានថា ​ទំនងជានារីរងគ្រោះខ្លាចចុះពីកន្លែងកើតហេតុបាត់ភសត្តុតាងក៏ថាបាន ដូច្នេះបានជាសុខចិត្តថតរូបខ្លួនឯងទុកជាមិនសិន។គួរឱ្យដឹងផងដែរថា ​មកទល់ពេលនេះហេតុការណ៍នេះមិនទាន់ត្រូវបានគេទម្លាយបកស្រាយថាយ៉ាងណានោះទេ ឬក៏ភាគីខាងណាខុសខាងណាត្រូវនោះឡើយ៕


%d bloggers like this: