អ៊ុំស្រីវ័យចំណាស់ម្នាក់! តស៊ូលក់បាយមាន់ជារៀងរាល់ព្រឹក ដើម្បីរកប្រាក់ទៅចិញ្ចឹមឆ្កែនិងឆ្មាអនាថាចំនួន១០០ក្បាល…

ម៉ាឡេស៊ី៖ ពិតណាស់អ៊ុស្រីវ័យចំណាស់ម្នាក់រស់នៅក្នុងទីក្រុងPenangបានតស៊ូលក់បាយមាន់ជារៀងរាល់ព្រឹក ដើម្បីរកប្រាក់ទៅចិញ្ចឹមឆ្កែនិងឆ្មាអនាថាចំនួន១០០ក្បាល។ ទាក់ទងទៅនឹងរឿងនេះធ្វើឲ្យល្បីមែនទែនពេញបណ្តាញសង្គម។ បើយោងតាមប្រភពព័ត៍មានបានឲ្យដឹងថា អ៊ុស្រីមានឈ្មោះថា Huang Xiuying អាយុ៦៤ឆ្នាំ បានចាប់ផ្ដើមចិញ្ចឹមឆ្កែនិងឆ្មាអនាថា ក្រោយពីឆ្កែសំណព្វចិត្តមួយក្បាលរបស់គាត់ដែលងាប់បាត់ទៅដោយសារឡានបុក កាលពី២០ឆ្នាំមុន។

គាត់បាននិយាយទាំងអួលដើម.កថា៖នៅពេលដែលបានឃើញឆ្កែអនាថា តែងតែរម្លឹកខ្ញុំទៅដល់ឆ្កែដែលបានស្លាប់ទៅរបស់ខ្ញុំជានិច្ច។ ដូច្នេះហើយបានជាខ្ញុំតែងតែនាំឆ្កែឬឆ្មាអនាថាទាំងនោះមកនៅជាមួយម្ដងមួយៗ។ មួយចំនួនខ្ញុំរើសពីតាមដងផ្លូវចំណែកមួយចំនួនទៀត មានអ្នកជិតខាងយកមកឲ្យ។ហើយការមើលថែសត្វទាំងអស់នោះគឺពិតជាត្រូវកាពេលវេលាណាស់ ចំពោះការចិញ្ចឹមសត្វចំនួន១០០ក្បាលគឺមិនងាយស្រួលនោះទេ គឺត្រូវចំណាយប្រាក់អស់ជាច្រើននឹងកម្លាំងជាច្រើនទៀត។​

ជារៀងរាល់ខែអ៊ុស្រីចំណាយ១.៥០០រីងហ្គីតប្រមាណ៣៥៨ដុល្លារអាមេរិកទៅលើអ្នកជួយមើលថែសត្វ និង៤៥០រីងហ្គីតប្រមាណ១០៨ដុល្លារអាមេរិកទៅលើថ្លៃជួលជម្រកសត្វ ។ មានថ្ងៃខ្លះប្រាក់ចំណូលបានមកពីការលក់បាយមាន់គឺតិចមែនទែនចំណែកឯចំណាយអស់ច្រើនទៅលើសត្វទាំងនោះ។

មានមនុស្សមួយចំនួនបានសួរទៅអ៊ុស្រីថា៖ តើមិនហត់នឿយក្នុងការចិញ្ចឹមសត្វអនាថាទេ ឬយ៉ាងម៉េច?អ៊ុស្រីតបទៅវិញថា៖ការចិញ្ចឹមគឺមិនលំបាកទេសម្រាប់ខ្ញុំ ព្រោះខ្ញុំគិតថាវាជាការងារនៅផ្ទះ។ នៅពេលដែលខ្ញុំឃើញសត្វទាំងនោះបានស៊ីឆ្អែត និងដេកស្រួលខ្ញុំពិតជាមានសេចក្ដីសុខណាស់។ ក្រោយពេលបានដឹងរឿងទាំងអស់នឹង មានមហាជនជាច្រើនកោតសរសើរពីគាត់និងចាត់ទុកជាប្រជាជនដ៏គំរូមួយរូបទៀតផង។


%d bloggers like this: