គួរឲ្យអាណិតណាស់! ក្រោយពីម្ដាយរបស់កញ្ញា​ សុខ​ លី ស្លាប់នាងនៅតែមិនអស់ចិត្ត សូមពុកម៉ែបងប្អូនជួយពិចារណាមើលទាំងអស់គ្នា…(មានវីដេអូ)

ភ្នំពេញ៖ មហាជនជាច្រើនបានដឹងច្បាស់ហើយ ទាក់ទង​នឹង​ព័ត៌មាន​ម្តាយ​របស់​តារា​Tik Tokកញ្ញា​ សុខ​ លីន​ ទើបបាន​ទទួល​មរណភាព​ពេលថ្មីៗនេះ បានធ្វើអោយកញ្ញាមានអារម្មណ៏ក្តុកក្តួលជាខ្លាំង ខណះដែល​បងប្អូន​សាច់ញាតិ​មានក្តីក្រៀមក្រំបំផុត​ចំពោះ​ដំណឹង​ដ៏​សោកសៅ​មួយ​នេះ​។

តួយ៉ាងណា ទាក់ទង​នឹង​រឿងរ៉ាវ​ខាងលើ​នេះ​ដែរ​ កញ្ញា​ សុខ​ លីន​ នៅមិនទាន់មានការអស់ចិត្តនៅឡេីយនោះទេ​ ដោយរូបនាង​សូមអោយ​បងប្អូន​ជួយ​ពិចារណា​ ដោយបានលើកឡើងថា​៖« រូបនាង​ពិតជា​មាន​ជីវភាព​ក្រីក្រ​លំបាក​ខ្លាំង​ណាស់​ តែដោយសារតែ​ម្តាយ​មាន​ជំងឺ​ជាច្រើន​មុខ​និងមាន​សភាព​ធ្ងន់ធ្ងរ​ទៀតនោះ​ ទេីប​រូប​នាង​ជា​មួយ​បង​ប្អូន​ក្នុង​ក្រុម​គ្រួសារ​ បាន​ដាក់ដី​បញ្ចាំ​ដេីរខ្ចីលុយគេ​ និងបាន​លក់​របស់​របរក្នុងផ្ទះថែមទៀតផង​ ដេីម្បី​ព្យាបាល​ម្តាយ​អ្នក​មានគុណ​អោយបាន​ធូរស្រាល​ តែជា​អកុសល​បែរជា​ត្រូវ​បាត់បង់​រូប​គាត់​ទៅវិញ​។»

កញ្ញា​ សុខ​ លីន​ បន្ថែមបញ្ជាក់ទៀតថា​បេីយកគាត់​មក​ព្យាបាល​ហេីយ​ បែរជា​ត្រូវ​បាត់បង់​ជីវិត​បែប​នេះ​តេីដេីម្បីអ្វីទៅ? បងប្អូនយល់យ៉ាងណាដែរ? សូមទស្សនាវីដេអូខាងក្រោម។


%d bloggers like this: