ឃាត់ខ្លួនក្មេងទំនើងប្រុសស្រីចំនួន ៧នាក់ ក្នុងចំណោមប្រមាណ ២០នាក់ រួមទាំងអាវុធ(ដាវ) នៅពោធិ៍សាត់….

ខេត្តពោធិ៍សាត់៖ នៅវេលាម៉ោង១០និង៣៦នាទីយប់ថ្ងៃសៅរ៍ទី២១ខែកញ្ញាឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវថ្នល់ជាតិលេខ៥ត្រង់ចំណុចទល់មុខអេធីវីយីហោ(មនោរម្យ)ស្ថិតក្នុងភូមិមាន់ចែ,សង្កាត់ព្រៃញី,ខេត្តពោធិ៍សាត់។ ក្មេងទំនើងស្រីប្រុសចំនួន៧នាក់ក្នុងចំណោមប្រមាណ២០នាក់រួមទាំងអាវុធ(ដាវ)និងមធ្យោបាយផងដែរត្រូវបានកម្លាំងនគរបាលប្រមូលទុកម្ដុំដើម្បីបន្តនីតិវិធីនិងធ្វើការស្រាវជ្រាវបន្ទាប់ពីពួកគេជ្រើសរើសយកទីតាំងនោះដើម្បីធ្វើសង្រ្គាមខណៈគេគិតអាជ្ញាធរមានសមត្តកិច្ចមូលដ្ឋានមិនថេះនោះឡើយ។


ជារើយៗក្រុមក្មេងទំនើងមកពីភូមិឃុំ,ស្រុកនានានៃខេត្តពោធិ៍សាត់ ភាគច្រើនយកទីតាំងខាងលើនេះដើម្បីធ្វើសកម្មភាពផ្សេងៗដូចជាឌឺដងវាយតប់កាប់ចាក់គ្នាពេលខ្លះសមត្ថកិច្ចមិនហ៊ានបង្រ្កាបបានត្រឹមឈរមើលក៍មាន ទើបថ្ងៃនេះសហការបង្រ្កាបបានចំនួន៧នាក់ក្នុងនោះមាននារីចំនួន២នាក់ផងដែរ។ ប្រត្តិបត្តិការបង្រ្កាបក្មេងទំនើងស្រីប្រុសចំនួន៧នាក់ក្នុងចំណោមមុខសញ្ញាចំនួន២០នាក់កម្លាំងឆែកឆេរនិងដកហូតនូវវត្ថុតាងជាក់ស្ដែងរួមមានច្រវ៉ាក់០១ខ្សែដាវចំនួន០៣ដើមនិងមធ្យោបាយម៉ូតូចំនួន៧គ្រឿងផងដែរហើយជនសង្ស័យក្មេងទំនើងស្រីប្រុសទាំងចំនួន៧នាក់រួមទាំងវត្ថុតាងដាវច្រវ៉ាក់ជាអាវុធនិងមធ្យោបាយម៉ូតូនាំយកទៅបន្តនីតិវិធីនិងស្រាវជ្រាវរកមុខសញ្ញា នៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ៕


%d bloggers like this: