ទ្រាំមិនបាន​!​ ឈិន ម៉ានិច្ច ក៏​ដាក់មួយ​ឃ្លាយ៉ាងចាស់ដៃ ផ្ញើរជូនក្រុមតន្ត្រីមួយស្លៀកសិចស៊ីហួសហេតុពេកថា…(មានរូបភាព)

ថ្មីៗនេះឃើញមានការចែកចាយព្រោងព្រាត់ នៅលើឆាកមួយមានការរាំ​លើ​ឆាកស្ទើរអាក្រាត​ស្រាតបង្អួតកេរ្ដិ៍ម្ដាយចែកជាថ្នូរអន្ទាក់​ថ្ពក់ម៉ូយ​ឲ្យ ហៅជួលទៀតនោះធ្វើឲ្យមហាជនជាច្រើនបន្តការរិះគន់់ផងដែរ។ ដោយឡែកតារាចម្រៀង ឈិន ម៉ានិច្ច បានបង្ហាញអារម្មណ៍មិនពេញចិត្តចំពោះរូបភាព២សន្លឹក ដែលបង្ហាញស្ត្រី៣នាក់ ដែលអាចជាអ្នករាំនៅក្នុងក្រុមតន្រ្តីអកកេស បានរាំរែកនៅលើឆាកហើយស្លៀកពាក់ស៊ិចស៊ីនៅក្នុងកម្មវិធីមួយ ដោយមិនត្រូវបានដឹងថាជាកម្មវិធីអ្វី និងនៅខេត្តក្រុងណាឡើយ។

ការបញ្ចេញមតិមិនពេញចិត្តបែបនេះដោយសារតែ ឈិន ម៉ានិច្ច យល់ឃើញថាទិដ្ឋភាពបែបនេះអាចជះឥទ្ធិពលមកលើអ្នកសិល្បៈដទៃទៀត ។ ហើយ​តារាស្រីម្ចាស់ពានCambodian Idol រដូវកាលទី២ឈិន ម៉ានិច្ច ក៏បានបង្ហោះសារបែបនេះថាមុននឹងនាងខ្ញុំផុសរូបនេះ នាងខ្ញុំសុំអនុញ្ញាតពីម្ចាស់រូបផង នាងខ្ញុំ​មើលហើយក៏មានអារម្មណ៍ថាពិបាកភ្នែកគឺដោយសារតែនាងខ្ញុំយល់ថារូបភាពនេះវាប៉ះពាល់ដល់អ្នកសិល្បៈដែលគេល្អៗ ណាមួយនាងខ្ញុំក៏មានក្រុមតន្ត្រីសម័យដែរ តែនាងខ្ញុំមិ​នបាន​អោយកូនចៅ​ធ្វើបែបនេះដើម្បីអោយគេជួលច្រើនទេ ហឺម!។ ប្រសិនបងប្អូនចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមៈ













%d bloggers like this: