Chelsea ឈ្នះ​នៅ​ Europa ទាំងលំបាក​(មានវីដេអូ)

Chelsea បាន​បន្ត​ឈ្នះ​នៅ​ក្របខ័ណ្ឌ​ Europa League បន្ទាប់​ពី​យក​ឈ្នះ​លើ​ MOL Vidi មក​ពី​ហុងគ្រី​ដោយ​លទ្ធផល​ ១ទល់​នឹង​០។

ជ័យ​ជម្នះ​តែ​១​គ្រាប់​គត់​របស់​ក្រុម​តោខៀវ​បាន​មក​ពី​ថ្វី​ជើង​ខ្សែ​ប្រយុទ្ធ​ដែល​កំពុង​ស្ថិត​នៅ​ក្រោម​សម្ពាធ​ Morata។ កីឡាករ​វ័យ​២៥​ឆ្នាំ​បាន​បញ្ចប់​កំណត់ត្រា​គ្មាន​គ្រាប់​បាល់​ ក្រោយ​ស៊ុត​បញ្ចូល​ទី​បាន​១​គ្រាប់​យប់​មិញ​នៅ​៩​ប្រកួត​ចុងក្រោយ​រដូវ​កាល​នេះ។​

លោក​ Maurizio Sarri អ្នក​ចាត់​ការ​ Chelsea បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ថា​ បើ​គ្រាប់​បាល់​របស់​ Morata ធ្វើ​ឲ្យ​រូប​គេ​យំ​ នោះ​លោក​ចង់​ឃើញ​ Morata យំ​ច្រើន​ជាង​នេះ។​ Chelsea ​ឈរ​លេខ​១​ក្នុង​ពូល​ L លេង​២​ឈ្នះ​២​មាន​៦​ពិន្ទុ៕

Leave a Reply

%d bloggers like this: