សូមជួយស៊ែរម្នាក់១! ឲ្យកូនខ្មែរគ្រប់គ្នាបានដឹងផង🇰🇭 រកឃើញបង្គោលព្រំដែនកម្ពុជា-ថៃ ស្ថិតនៅចំកណ្តាលក្រុងបាងកកប្រទេសថៃ…(មានវីដេអូ)

បើអ្នកជាកូនខ្មែរ🇰🇭 សូមជួយចែករំលែកម្នាក់១ អោយកូនខ្មែរគ្រប់គ្នាបានដឹងផង ភ្ញាក់ផ្អើល.!! រកឃើញបង្គោលព្រំដែនកម្ពុជា-ថៃ ចំកណ្ដាលទីក្រុងបាំងកក ។ បង្គោលព្រំដែនខ្មែរ ស្ថិតនៅកណ្តាលក្រុងបាងកកប្រទេសថៃ ដែលម្ចាស់ផ្ទះរៀបចំសង់ផ្ទះហើយប្រទះឃើញ ស្តាយអតីតទឹកដី មិនគួរណាឡើយដែនដីខ្មែរបាត់បង់សោះ ។

សូមស្វែងយល់ជាគំនិតដូចតទៅ៖ ប្រវត្តិដើមឡើយបង្គោលនេះស្ថិតនៅព្រំប្រទល់រវាងប៉យប៉ែត ជាមួយស្រុកអារញប្រៈថេត ខេត្តស្រះកែវប្រទេសថៃ។ នៅសម័យសង្គ្រាមលោកលើកទី២ ប្រទេសជប៉ុនបានចូលមកដល់ តំបនឥណ្ឌូចិន ដោយចូលមកដល់ប្រទេសកម្ពុជានៅក្នុងឆ្នាំ១៩៤១។ ការទទួលបានជោគជ័យរបស់ជប៉ុនបាននាំឲ្យថៃទទួលបានខេត្តចំនួន៣ដែលខ្លួនធ្លាប់គ្រប់គ្រងត្រឡប់ទៅវិញដូចជា ខេត្តបាត់ដំបង ស្វាយស៊ិសុផុន និងសៀមរាប។

ដោយហេតុនេះថៃបានដកបង្គោលព្រំដែនលេខ៤៩ និង៥០ ដែលធ្លាប់បានបោះជាមួយបារាំងក្រោមសន្ធិសញ្ញា បារាំង-សៀម២៣មិនា១៩០៧ ត្រង់អារញប្រៈថេតចេញចេញ។ បង្គោលព្រំដែនពីរដើមនេះត្រូវបានគេយកទៅ រក្សាទុកនៅកន្លែងពីរផ្សេងគ្នាដោយបង្គោលលេខ៤៩ត្រូវបាននាំទៅរក្សានៅបន្ទាយទាហានជើងគោកលេខ១១ និងបង្គោលលេខ៥០ ត្រូវមេទ័ពថៃឈ្មោះ ម័ងកន ព្រហ្មយោធី យកទៅរក្សាទុក(ផ្ទះគាត់)។


%d bloggers like this: