ប្រពៃណាស់! សម្តេចតេជោ ហ៊ុនសែន ឧបត្ថម្ភថវិកាដល់ក្រុមល្ខោនបាសាក់ នាយកុយ ចំនួន២លានរៀល ហើយសម្តែងល្ខោនជូនបងប្អូនទស្សនាឥតគិតថ្លៃចំនួន៣យប់នៅឯ…

ថ្មីៗនេះតារាកំប្លែងជើងចាស់ដែលមហាជនស្គាល់ច្បាស់នោះគឺ នាយកុយ បានប្រកាសនៅក្នុងបណ្តាញសង្គមថាខ្លួននឹងដឹកនាំក្រុមល្ខោនបាសាក់ទៅសម្តែងនៅឯវត្ត វត្តឈូងលៀបព្រះសីហនុរាជ ស្រុកស្អាងខេត្តកណ្តាលរយៈពេលបី៣យប់​ដោយពុំយកប្រាក់។ យោងតាមប្រភពសាររបស់ នាយកុយ ដែលបានបង្ហោះក្នុងបណ្តាញសង្គមថា៖ «យប់ថ្ងៃ ២០!២១!២២!ក្រុមល្ខោនបាសាក់ប៉ូឡូសាវឿន កំពង់ស្ពឺ សំដែងនៅ​វត្តឈូងលៀប ស្អាង​ មានខ្ញុំបាទ នាយកុយ ចូលរួមសំដែងទាក់ទងជួលលេខទូរស័ព្ទ ០១២ ៩៧ ០០ ០៧/០១១ ៨៥ ៣៨ ៥៣ អរគុណ ជួយស៊ែរផងកូនក្មួយ»។

ក្រោយពេលឃើញការប្រកាសនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន ក៏បានប្រកាសឧបត្ថម្ភទឹកប្រាក់ដល់ក្រុមនាយកុយផងដែរ។ ដោយយោងតាមប្រភពលោក ហេង ឡុង បានរៀបរាប់ឲ្យដឹងថា៖ «សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន បានឧបត្ថម្ភ២លានរៀល តាមរយៈ​“មូលនិធិសិល្បៈចាស់ជរា” របស់សមាគមសិល្បករខ្មែរ ជូនក្រុមល្ខោនបាសាក់នាយកុយ​ បន្ទាប់ពីគាត់បានប្រកាសចូលលេងល្ខោនជូនបងប្អូនទស្សនាដោយឥតគិតថ្លៃ នៅវត្តឈូងលៀប​ ស្រុកស្អាង​ នៅថ្ងៃទី២០​ខែ​កញ្ញា​ឆ្នាំ២០១៩​ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិនេះ​»៕ ប្រភពៈkhmernote






%d bloggers like this: