ជួយស៊ែរផ្តល់កម្លាំងចិត្តជូនពួកគាត់ផង🙏! នេះជាវីដេអូសកម្មភាពកម្លាំងចម្រុះជួយសង្គ្រោះជនរងគ្រោះម្នាក់ក្នុងចំណោម២នាក់ ដែលបាត់ខ្លួនក្នុងករណីដីភ្នំបាក់សង្កត់…(មានវីដេអូ)

សុំបងប្អូនជួយចែករំលែកហេតុការណ៌មួយនេះអោយបានច្រេីនគ្នាផង ខ្ញុំឃេីញថាដូចមិនសូវមានអ្នកចាប់អារម្មណ៌ទេសុំជួយផ្តល់កម្លាំងចិត្តជូនពួកគាត់ផង🙏🙏🙏វីដេអូសកម្មភាពកម្លាំងចម្រុះជួយសង្គ្រោះជនរងគ្រោះម្នាក់ក្នុងចំណោម២នាក់ ដែលបាត់ខ្លួនក្នុងករណីដីភ្នំបាក់សង្កត់ នៅចំណុចព្រំដែនកម្ពុជា-ថៃ ច្រកពាមតា

បាត់ដំបង៖ បន្ទាប់ពីពលរដ្ឋ២នាក់បានបាត់ខ្លួន ក្នុងហេតុការណ៍ដីភ្នំបានក់សង្កត់ពេលមេឃភ្លៀងនៅចំណុចព្រំដែនកម្ពុជាថៃច្រកពាមតាឃុំតាតោកស្រុកសំឡូត ខេត្តបាត់ដំបង។ កាលពីថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០១៩កន្លងទៅនេះនារសៀលថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០១៩ កម្លាំងចម្រុះដែលមានអាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋបានរកឃើញជនរងគ្រោះម្នាក់ក្នុងចំណោមមនុស្សពីរនាក់។

ជនរងគ្រោះម្នាក់ដែលទើបរកឃើញនេះ នៅមានជីវិតនៅឡើយដែលមានឈ្មោះ ឆាន កុយអាយុ១៧ឆ្នាំ ប៉ុន្តែបានរងរបួសមួយចំនួនត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

សូមបញ្ជាក់ថាកាលពីថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០១៩ មានប្រជាពលរដ្ឋខ្មែរចំនួន៧នាក់បានចូលទៅក្នុងព្រៃនៅចំណុចព្រំដែនកម្ពុជាថៃច្រកពាមតាឃុំតាតោក ហើយត្រូវបានជំនន់ទឹកភ្លៀងវាយប្រហារបណ្តាលឱ្យដីភ្នំបាក់សង្កត់ ក្នុងនោះមានពលរដ្ឋ៤នាក់បានរត់រួចខ្លួន ម្នាក់រងរបួសធ្ងន់និង២នាក់បាត់ខ្លួនផងដែរ។

ប្រជាពលរដ្ឋ៧នាក់ ដែលបានចូលទៅដាក់អន្ទាក់ចាប់សត្វនោះរួមមាន៖
១៖ឈ្មោះ ដុំ សុភាពអាយុ៦៤ឆ្នាំ២៖ឈ្មោះ ឆែម ប្រុសអាយុ២៥ឆ្នាំ៣៖ឈ្មោះ កៅ កាន់អាយុ១៧ឆ្នាំ៤៖ឈ្មោះ កៅ នី អាយុ២០ឆ្នាំ៥៖ឈ្មោះ ទ្រីន កុសលអាយុ២៥ឆ្នាំរបួស៦៖ឈ្មោះ ផាន រី អាយុ២៧ឆ្នាំបាត់ខ្លួន៧៖ឈ្មោះ ឆាន កុយ អាយុ១៧ឆ្នាំទើបរកឃើញជនរងគ្រោះទាំង៧នាក់រស់នៅភូមិអូរត្រែងឃុំតាតោតស្រុកសំឡូតខេត្តបាត់ដំបង៕



%d bloggers like this: