សូមប្រុងប្រយ័ត្ន ! លឺសម្លេងក្នុងម៉ាស៊ីនត្រជាក់ ពេលបើកមើលឃើញសុទ្ធតែពស់សង្ងំក្នុងនោះ…

ថ្មីៗនេះបុរសជនជាតិថៃម្នាក់បានបង្ហោះសារនៅលើបណ្តាញសង្គមក្រោយពីជួបហេតុការណ៍ឃើញសត្វពស់ជាច្រើនក្បាលសង្ងំនៅក្នុងម៉ាស៊ីនត្រជាក់ក្នុងបន្ទប់របស់ខ្លួន។ លោកSomkiat Thawornsuk ជាម្ចាស់ផ្ទះបានឲ្យដឹងថាហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី០៨ខែកក្កដាឆ្នាំ២០១៩។


យោងតាមសម្តីរបស់លោកSomkiatបានបញ្ជាក់ថានៅយប់ថ្ងៃច័ន្ទនៅពេលដែលលោកបានបើកម៉ាស៊ីនត្រជាក់លោកក៏បានលឺសម្លេងម្យ៉ាងចេញពីក្នុងនោះដូច្នេះហើយលោកក៏សម្រេចចិត្តបើកគំរបម៉ាស៊ីនត្រជាក់ដើម្បីពិនិត្យមើលក៏ស្រាប់តែលោកបានឃើញពស់ជាច្រើនក្បាលធ្វើចលនានៅក្នុងនោះសឹងតែធ្វើឲ្យលោកស្រែករកពុទ្ធោ។ យ៉ាងណាមិញពស់ដែលសង្ងំនៅក្នុងម៉ាស៊ីនត្រជាក់មានសរុបចំនួន៥ក្បាលហើយក៏មិនមានរបាយការណ៍ណាបញ្ជាក់ថាពស់៥ក្បាលនោះជាពស់អ្វីឡើយ។ទន្ទឹមនឹងនេះដែរសារព័ត៌មានចិនបានរាយការណ៍ថាពស់ដែលត្រូវបានគេរកឃើញនៅក្នុងផ្ទះរបស់លោកSomkiatគឺមិនមាបង្កហានិភ័យដល់អាយុជីវិតឡើយពួកវាគ្រាន់តែសង្ញំដើម្បីចាប់សត្វផ្សេងៗធ្វើជាចំណីតែប៉ុណ្ណោះ៕

%d bloggers like this: