ចូលចិត្តស៊ុបក្ដាមមែនទេ??? តោះរៀនចំអិន ស៊ុបក្ដាម ទាំងអស់គ្នា (មានវីដេអូ)

អរុណសួស្ដីប្រិយមិត្ត J-Kitchen ទាំងអស់គ្នា នាព្រឹកនេះ ខ្ញុំសូមបង្ហាញជូននូវវីដេអូ ថ្មីមួយទៀត ស្ដីអំពីរបៀបនៃការចំអិននូវ ស៊ុបក្ដាម (Crab Meat Soup) ដែលជាមុខម្ហូបបែបចិន ដោយជាធម្មតាមុខម្ហូបនេះ គឺគេនិយមចំអិនពិសារនាពេលព្រឹក ឬក៏នៅពេលដែលមិនស្រួលខ្លួនជាដើម។ សំរាប់គ្រឿងផ្សំគឺមានដូចខាងក្រោម៖

  • សាច់ក្ដាម​ ២០០ក្រាម
  • ពងមាន់ ២គ្រាប់
  • តៅហ៊ូ ១កញ្ចប់
  • ផ្សិតម្ជុល ១/៣
  • ខ្ទឹមចិញ្ច្រាំ
  • ស្លឹកខ្ទឹម ២មើម
  • ទឹកស៊ុបរម្ងាស់ពីត្រីក្រៀម (Anchovy Soup) ៥០០មីលីលីត្រ
  • ទឹកសុទ្ធ ៥០០មីលីលីត្រ
  • អំបិល
  • ម្រេច
  • ប្រេងខ្យង ១ស្លាបព្រាធំ និង ប្រេងល្ង។

ចំណាំ: នៅជិតចប់នៃវីដេអូ ត្រង់កន្លែងដាក់ទឹកឃ្មុំចូល គឺជំនួសដោយ ប្រេងល្ងវិញ ដោយសារតែមានបញ្ហាផ្នែកបច្ចេកទេសបន្តិច ដូច្នេះ យើងខ្ញុំសូមអភ័យទោស។សូមអរគុណសំរាប់ការទស្សនាវីដេអូរបស់ J-Kitchen។សូមជួយ LIKE, SHARE និង Subscribe នូវទំព័រ J-KITCHEN ដើម្បីទទួលបាននូវចំណេះដឹងធ្វើម្ហូបបន្ថែមទៀត។

សូមទស្សនាវីដេអូខាងក្រោម៖

Leave a Reply

%d bloggers like this: