យល់យ៉ាងណាដែរបងប្អូន! លោក ខឹម វាសនា​ បញ្ចេញមតិរឿងក្រុមសិល្បៈខ្មែររាំនៅទីសាធារណៈ និងរឿងប្រមាថខ្មែរថា…

លោកខឹម វាសនា ប្រមុខគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបានធ្វើការបង្ហោះមតិ និងការយល់ឃើញរបស់លោក នៅលើបណ្ដាញសង្គម Facebookទាក់ទងនឹងរឿងក្រុមសិល្បៈខ្មែរដែលចេញទៅសម្ដែងនៅកូរ៉េ ដែលបានរាំនៅទីសាធារណៈ និងរឿងយុវជនមួយក្រុមដែលបានប្រមាថខ្មែរ ដែលមានអត្ថន័យដូចតទៅនេះ ៖ ទីមួយគេចោទថាដៀលខ្មែរទាំងអស់។

ពាក្យថាខ្មែរគឺសំដៅខ្មែរលើសពី៥០%ឡើងទៅ ឬខ្មែរទូទៅតែមិនមែនខ្មែរទាំងអស់ទេ។ បញ្ហាខ្លាំងណាស់ដែលមនុស្សមិនយល់ន័យពិតនៃការប្រើភាសាខ្មែរ ហើយតាំងខ្លួនជាអ្នកការពារខែ្មរដោយយកមុខ និងដើម្បីលាងគំនុំនឹងក្រុមណាមួយ ដោយមួលចេតនារបស់អ្នកស្មោះត្រង់ដែលប្រើពាក្យខ្មែរនេះ។ ការទទួលយកការពិតដែលជាចំនុចមិនល្អ មិនត្រឹមត្រូវរបស់ខ្លួន ជាចំនុចចាប់ផ្តើមនៃការអភិវឌ្ឍន៍ទៅរកភាពប្រសើរ។

ទីពីរ បើមិនពេញចិត្តអ្នករាំនៅព្រលានយន្តហោះ ម្តេចមិនដៀលតែអ្នករាំនៅព្រលានយន្តហោះហ្នុងទៅ ម្តេចមកដៀលខ្មែរទាំងអស់ធ្វើអី? ចិត្តអ្នកដៀលមិនមែនចង់ដៀលតែខ្មែរដែលរាំនៅតាមព្រលានយន្តហោះនោះទេ ហើយក៏មិនមែនដៀលខ្មែរទាំងអស់នោះដែរ គឺចិត្តគេចង់ដៀលខ្មែរទូទៅ លើសពី៥០%ឡើងទៅដែលមានចរិត មិនថ្លៃថ្នូរបែបហ្នឹង។

ទីបី គេចោទថាអ្នកថតហ្នឹង លួចថតគេក្នុងទីសាធារណ:ដោយមិនបានសុំការអនុញ្ញាត ហើយចោទថាជារឿងខុសច្បាប់។ សួរថាតើអ្នកចោទគេថាខុសច្បាប់ហ្នឹង តើអ្នកមានបានដឹងពីច្បាប់នៅម៉ាលេស៊ីស្តីពីការថតរូបរបស់គេក្នុងទីសាធារណ:អត់?តើថតរូបមនុស្សប្រព្រឹត្តខុសឆ្គងនៅទីសាធារណៈជារឿងខុសច្បាប់ឬ?

ហើយរឿងកើតនៅម៉ាលេស៊ី បើចង់ប្តឹងត្រូវប្តឹងនៅម៉ាលេស៊ី។ ឥលូវកុំទាន់និយាយដល់រឿងខុសច្បាប់ ឬអត់ ក្នុងមនសិការជាមនុស្ស បើអ្នកបានឃើញទង្វើណាមួយខុសឆ្គង មិនសមរម្យ មិនត្រឹមត្រូវ ហើយអ្នកថតទុកឬក៏ផុសអោយគេដឹង សួរថាតើវាត្រឹមត្រូវដែរឬទេ? ហើយបើអ្នកចាំសុំការអនុញ្ញាតថត ពីមនុស្សដែលកំពុងរឿងធ្វើខុសនោះ តើមានវីឌេអូពីមនុស្សខូច មនុស្សអាក្រក់ឯណា អោយបងប្អូនបានឃើញតាមប្រព័ន្ធផ្សព្វផ្សាយដូចសព្វថ្ងៃនេះ??




%d bloggers like this: