ជួយស៊ែរម្នាក់មួយផង! នារីម្នាក់ប្រកាសថា បើប្រុសៗណាចាប់បុរសដែលថតវីដេអូដៀលខ្មែរបាន នាងស្ម័គ្រចិត្តប្រគល់ខ្លួនអោយ១ឆ្នាំ…

កាលពីយប់ថ្ងៃទី១១ខែកញ្ញាឆ្នាំ២០១៩ម្សិលមិញនេះផ្ទុះរឿងជម្លោះមួយនៅឯប្រលានយន្តហោះប្រទេសម៉ាឡេស៊ីក្រោយមានបុរសម្នាក់មានគណនីហ្វេសប៊ុកឈ្មោះBun Hoeun Sanh បានថតវីដេអូបង្ហោះពីសកម្មភាពរបស់សិល្បករសិល្បការិនីដែលរាំច្រៀងលេងខណៈពេលកំពុងរង់ចាំការហោះហើរបន្តទៅប្រទេសកូរ៉េដោយថែមទាំងមានការតិះដៀលថា ក្រុមសិល្បករសិល្បការិនីទាំងនោះបង្កចលាចលរញ៉េរញ៉ៃមិនខ្លាចមិនក្រែងចិត្តអ្នកដទៃតែក្រោយមកវីដេអូមួយនោះក៏ត្រូវបានលុបចោលទៅវិញ។

លុះនៅព្រឹកថ្ងៃបន្ទាប់ម្ចាស់គណនីហ្វេសប៊ុកដដែល​បានបង្ហោះសារភ្ជាប់ជាមួយនឹងរូបភាពយ៉ាងដូច្នេះថា៖“ព្រឹកមិញនៅព្រលានយន្តហោះប្រទេសកូរ៉េតារានិងឧកញ៉ាមួយក្រុមបានមករករឿងយើងហើយលោកឧកញ៉ាម្នាក់នេះលោតមកវាយយើង។ ស្របពេលដែលរឿងជម្លោះរវាងក្រុមសិល្បករនិងយុវជនមួយក្រុមដែលលួចថតសកម្មភាពគេយកបង្ហោះក្លាយជាប្រធានបទដ៏ក្តៅគគុកក្នុងបណ្តាញសង្គមរហូតមានការប្តឹងផ្តល់គ្នា។ ប៉ុន្តែស្រាប់តែថ្មីៗនេះមានគណនីហ្វេសបុក ឈ្មោះMaa Lisa បានប្រកាសស្មគ្រ័ចិត្តប្រគល់ខ្លួនអោយ1ឆ្នាំ បើមានអ្នកចាប់បានបុរសដែលថតវិដេអូដៀលខ្មែរ។

គណនីដដែលបានសរសេររៀបរាប់ថា:“ថាមិនចង់បញ្ចេញយោបល់ទេ តែទ្រាំអត់បានបងៗប្រុសណាដែលចាប់…ដែលដៀលពូជខ្មែរ នៅព្រលានយន្តហោះនឹងចូលគុកបាន ខ្ញុំស្មគ្រ័ចិត្តប្រគល់ខ្លួនអោយ1ឆ្នាំ ខឹងណាស់ហែងមានសិទ្ធអី បានជាហែងមកដៀលពូជខ្មែរដ៏ល្អរបស់អញ ខ្ញុំចង់ដោះស្បែកជេីងវ៉ៃក្បាលអាអ្នកដែលពូជខ្មែរនឹង តេីខ្ញុំត្រូវជាប់ទោសប៉ុន្មានដែរ ជាប់ប៉ុន្មានឆ្នាំក៏ព្រម អោយតែបានវ៉ៃក្បាលហែង ចរឹកអញស៊ូស្លាប់ដេីម្បីរក្សាកិត្តិយសរបស់ខ្មែរ តែមិនអោយមនុស្សប្រភេទហែងមកដៀលទេវេឺយ ពូជខ្មែររបស់អញ ស៊ូស្លាប់តែដាច់ខាតមិនអោយគេមកប្រមាថទេ”៕







%d bloggers like this: