(មានវីដេអូ) រឿងមិនទាន់ចប់ទេ ! ពេលនេះអ្នកនាង កាកា បានចេញមុខព្រលះចំៗទៅកាន់ពលករកូរ៉េដែលបានដៀលពូជសាសន៍ខ្លួនឯងថា…..

កាលពីយប់ថ្ងៃទី១១ខែកញ្ញាឆ្នាំ២០១៩ម្សិលមិញនេះផ្ទុះរឿងជម្លោះមួយនៅឯប្រលានយន្តហោះប្រទេសម៉ាឡេស៊ីក្រោយមានបុរសម្នាក់មានគណនីហ្វេសប៊ុកឈ្មោះBun Hoeun Sanh បានថតវីដេអូបង្ហោះពីសកម្មភាពរបស់សិល្បករសិល្បការិនីដែលរាំច្រៀងលេងខណៈពេលកំពុងរង់ចាំការហោះហើរបន្តទៅប្រទេសកូរ៉េដោយថែមទាំងមានការតិះដៀលថា ក្រុមសិល្បករសិល្បការិនីទាំងនោះបង្កចលាចលរញ៉េរញ៉ៃមិនខ្លាចមិនក្រែងចិត្តអ្នកដទៃតែក្រោយមកវីដេអូមួយនោះក៏ត្រូវបានលុបចោលទៅវិញ។




លុះនៅព្រឹកថ្ងៃបន្ទាប់ម្ចាស់គណនីហ្វេសប៊ុកដដែល​បានបង្ហោះសារភ្ជាប់ជាមួយនឹងរូបភាពយ៉ាងដូច្នេះថា៖“ព្រឹកមិញនៅព្រលានយន្តហោះប្រទេសកូរ៉េតារានិងឧកញ៉ាមួយក្រុមបានមករករឿងយើងហើយលោកឧកញ៉ាម្នាក់នេះលោតមកវាយយើង។ ស្របពេលដែលរឿងជម្លោះរវាងក្រុមសិល្បករនិងយុវជនមួយក្រុមដែលលួចថតសកម្មភាពគេយកបង្ហោះក្លាយជាប្រធានបទដ៏ក្តៅគគុកក្នុងបណ្តាញសង្គមរហូតមានការប្តឹងផ្តល់គ្នា។ ទន្ទឹមនឹងនេះដែរទាក់ទងចំពោះរឿងខាងលើនេះបុគ្គលល្បីៗជាច្រើនរូបបានចេញមុខប្រតិកម្មយ៉ាងខ្លាំងចំពោះទង្វើរបស់បុគ្គលពលកររូបនោះ។ លុះមកដល់ពេលនេះស្រាប់តែ អ្នកនាង Kaka KH Australiaក៏បាន Live Video ប្រតិកម្មចំពោះរឿងនេះយ៉ាងខ្លាំងដោយនៅក្នុងនោះដែរអ្នកនាង Kaka KHក៏បានភ្ជាប់សារមួយឃ្លាថា៖“ប្រធានបទ-បងប្រុសពលករដែលបានបង្ហោះវីដេអូធ្វើឲ្យផ្ទុះក្នុងបណ្ដាញសង្គម ទោះបីគាត់ជាឧកញ៉ាឬជាអ្នកសិល្បៈឬអ្នកមានជាន់ខ្ពស់ ឲ្យតែឈរជើងនៃប្រទេសក្រៅហើយគឺជាមនុស្សធម្មតាដូចយើងបើគិតថាគាត់គឺជាខ្មែរដូចខ្លួន ហើយមានអារម្មណ៍ថាគាត់ធ្វើអ្វីមិនល្អហេតុអី្វចម្ងាយប្រវែងហ្នឹងដើរទៅនិយាយជាមួយគាត់មិនបាន? A-ji-no-moto តែខ្លួនឯងបានហើយតែហាមដៀលដល់ពូជខ្មែរ”៕ ចង់ជ្រាបកាន់តែច្បាស់សូមទស្សនាវីដេអូខាងក្រោម៖










%d bloggers like this: