ជួយស៊ែរបន្តផង ! ចាប់ពីថ្ងៃទី ១២-១៩ ខែកញ្ញា នឹងមានភ្លៀងធ្លាក់ ដែលអាចបណ្តាលឲ្យរាជធានីភ្នំពេញនិងបណ្តាខេត្តមួយចំនួនប្រឈមនឹងជំនន់ទឹកភ្លៀង….

យោងតាមសេចក្ដីជូនដំណឹងរបស់របស់ក្រសួងធនធានទឹកនិងឧតុនិយមដែលចេញផ្សាយនៅថ្ងៃទី០៣កញ្ញា២០១៩នេះបានឲ្យដឹងថា ឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាប (ITCZ) ដែលបានអូសបន្លាយកាត់ប្រទេសថៃ-ឡាវ និងវៀតណាមហើយបច្ចុប្បន្នបានរំកិលចុះមកក្រោមកាត់លើប្រទេសកម្ពុជាដែលធ្វើឲ្យអាកាសធាតុប្រែប្រួលដូចខាងក្រោម៖


១- ចាប់ពីថ្ងៃទី ១២-១៩ ខែកញ្ញា២០១៩នឹងមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតបរិមាណកើនឡើងជាលំដាប់ក្នុងក្របខណ្ឌស្ទើរទូទាំងប្រទេស ដែលអាចបណ្តាលឲ្យបណ្តាខេត្តមួយចំនួនប្រឈមនឹងជំនន់ទឹកភ្លៀង​​ ២- ចាប់ពីថ្ងៃទី ១៥-១៩ ខែកញ្ញា បណ្តារាជធានី-ខេត្ត ដែលអាចប្រឈមខ្ពស់នឹងជំនន់ទឹកភ្លៀងមាន៖ រាជធានីភ្នំពេញ,ខេត្តកណ្តាល,កំពង់ស្ពឺ តាកែវ,ពោធិ៍សាត់,ព្រៃវែង,ស្វាយរៀង,កំពង់ធំ,កំពង់ចាម,ត្បូងឃ្មុំ,និងខេត្តជាប់មាត់សមុទ្រ៕





%d bloggers like this: